ស្នងការខេត្តកណ្ដាលបញ្ជាក់ថា មិនមែនជាករណីគ្រោះ ថ្នាក់ចរាចរណ៍ទេ ប៉ុន្តែជាករណីប៉ុនប៉ងមនុស្សឃាដដោយចេតនា ដែលមិនអាចអត់ឱនឲ្យបាន

ចែករំលែក៖

ខេត្តកណ្ដាល÷ លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្រ​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​ឱ្យដឹងថា​ សមត្ថកិច្ច​​អធិការដ្ឋាននគរបាល​ ក្រុង​តាខ្មៅ​ នៃស្នងការ​ដ្ឋាន​នគរបាលខេត្ត​កណ្តាល​ នៅយប់ថ្ងៃទី​៨​ ខែ​ មេសា​ ឆ្នាំ​ ២០២៥​ បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ សែម វិចទ័រ អាយុ ៣៨​ ឆ្នាំ​ ពីបទ​ ប៉ុនប៉ង​មនុស្សឃាដ​ (​ បេីក​រថយន្ត​ដេញបំបុកជនរងគ្រោះ​ )​ នៅ​ចំណុច​ ភូមិព្រែក​សំរោង​ ២​ សង្កាត់​ តាខ្មៅ​ ក្រុងតាខ្មៅ​ ខេត្ត​កណ្ដាល​ វេលាម៉ោង​ ២១និង៥០​ នាទី​ យប់​ថ្ងៃទី​ ៨​ ខែ​ មេសា​ ឆ្នាំ​ ២០២៥​ ។

បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​វាស់​ជាតិ​អាល់កុល​ឃេីញថា​ ឈ្មោះ​ សែម​ វិចទ័រ​ បានផឹក​គ្រឿងស្រវឹង​លេីសច្បាប់​កំណត់​ ។  តាម​ចម្លេីយ​សារ​ភាព​របស់​ឈ្មោះ​ សែម​ វិចទ័របានឱ្យដឹងថា​ មុន​កេីតហេតុ​ខ្លួន​បេីក​រថយន្ត​ពី​ស្តុប ស្ពាន​ព្រែកហូរឆ្ពោះទៅទិសខាងកេីត​។ ពេលមកជិតដល់​ស្តុប​កាកបាទក្រហមខេត្ត​កណ្ដាល​ មាន​ម៉ូតូ១គ្រឿង​ជិះគ្នា​ ២នាក់​ បាន​គោះឡានខ្លួន ខ្លួនខឹង​ក៏បេីក​រថយន្ត​ដេញ​បំបុកតែម្ដង​ ។

បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​របួសនៅ​មន្ទីរពេទ្យ​ ដោយឡែក​ជន​បង្កសមត្ថកិច្ច​កំពុង​កសាងសំណុំរឿង​បញ្ជូនទៅ​តុលាការចាត់ការតាមច្បាប់​ ។

...

លោកឧត្ដមសេនីយ៍ទោ​ ឈឿន​ សុចិត្រ​ បាន​បញ្ជាក់​បន្ថែមថា​ ករណីនេះ​ មិនមែន​ជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ទេ​ ប៉ុន្តែ​ជា​ករណី​ប៉ុនប៉ង​មនុស្សឃាដដោយចេតនា​ ដែល​មិន​អាច​អត់ឱនអោយបាន​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print