ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ បានថ្លែងថា៖ មុននឹងផ្សព្វផ្សាយព័ត៌មាន រូបភាព និងវីដេអូទាំងឡាយ សូមបងប្អូនផ្ទៀងផ្ទាត់ប្រភព, ផ្ទៀងផ្ទាត់ព័ត៌មានជានិច្ច មុនពេលចែកចាយ នោះជាការចូលរួមធានាឱ្យបានសុវត្ថិភាពព័ត៌មាន ដែលយើងប្រើប្រាស់ ខណៈព័ត៌មានក្លែងក្លាយនៅលាយឡំនឹងព័ត៌មានពិត។ ដូច្នេះ ដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ គឺចេញពីខ្លួនយើងម្នាក់ៗដែលជាអ្នកបង្កើត និងប្រើប្រាស់។
លោករដ្ឋមន្ត្រី បានថ្លែងបន្តថា ករណីមានការសង្ស័យថាព័ត៌មាន រូូបភាពនោះក្លែងក្លាយ សូមកុំផ្សព្វផ្សាយ និងកុំចែករំលែកបន្ត។ បង្អង់បន្តិច ដើម្បីពិនិត្យព័ត៌មាននោះឱ្យច្បាស់លាស់ ដើម្បីសុវត្ថិភាពទាំងអស់គ្នា!
...
ដូច្នេះយើងទាំងអស់គ្នារួមគ្នាទប់ស្កាត់ លុបបំបាត់ព័ត៌មានក្លែងក្លាយ៕ដោយ៖តារា