ឯកឧត្ដម ឃួង ស្រេង៖ ការរិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ កម្ពុជា.វៀតណាម នៅតែជាមិត្ដដ៏ល្អយូអង្វែង

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា និងសហការីបានអញ្ជើញមក ជូនពរ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញក្នុងឧិកាសដែលកម្ពុជាកំពុងត្រៀមខ្លួនទទួលអរណរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៤,១៥ និង១៦ ខែមេសា ឆ្នាំ ២០២៥ខាងមុខនេះ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអបអរសាទរចំពោះ ឯកឧត្តមង្វៀន មិញវូ ដែលត្រូវបានរដ្ឋាភិបាលសាធារណៈរដ្ឋសង្គមនិយមវៀតណាម តែងតាំងជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា កាលពីថ្ងៃទី៧ កុម្ភះ ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ដែលបង្ហាញពីការរិតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ កម្ពុជា.វៀតណាម,ការពូនជ្រុំសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការយូអង្វែងរវាងប្រទេសទាំង២លើគ្រប់វិស័យតាមរយះការជួយគ្នាទៅវិញទៅមកក្នុងគោលដៅអភិវឌ្ឍន៏សេដ្ឋកិច្ចប្រទេសទាំង២ឆ្នាំ ២០៣០ និង២០៥០ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាតេជោហ៊ុន សែន អតិតៈ នាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជានិងបន្តវេនដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្តម ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃ សាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា លើកឡើងថាខ្ញុំបានមើលឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញដល់សុខមាល ភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍន៏។ ឯកឧត្តមបញ្ជាក់ទៀតថា៖សង្ឃឹមថារាជធានីភ្នំពេញនឹងក្លាយជាទីក្រុងដ៏ស៊ីវីល័យមួយយ៉ាងពិតប្រាកដនៅអាស៊ីអាគ្នេយ៍៕ ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print