អន្តរជាតិ ៖ នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “ទង្វើ បែបពួក ម៉ាហ្វៀ បើមិនចេញលុយក៏រងគ្រោះ !” ទាក់ទិននឹង ការ ដែល រដ្ឋាភិបាល អាមេរិក ប្រកាសថា នឹង យក “ពន្ធគយស្មើ គ្នា ”ចំពោះដៃគូ ពាណិជ្ជកម្ម ទាំង អស់ លោក Pascal Lamy អតីត អគ្គនាយក នៃ អង្គការ ពាណិជ្ជកម្ម ពិភពលោកបាន រិះគន់ ដូច ខាង លើ ។ នៅ ថ្ងៃ ទី ៧ ខែ មេសា តាម ម៉ោង ក្នុង តំបន់ ភាគីអាមេរិក បាន អះអាងថានឹងបន្ត ដំឡើង ពន្ធគយ ចំពោះ ប្រទេស ចិន ប្រការ នេះធ្វើ ឱ្យ ពិភពលោក បានមើល ឃើញធាតុ ពិត និង បំណង របស់ អាមេរិក ពោលគឺដំឡើងថ្លៃកប់ពពកនិង ធ្វើ ការ គំរាម កំហែង យ៉ាងកម្រោល ។
គេហទំព័រ «CCFR China state-controlled media » ភាគីអាមេរិក បាន អះអាងថា បើ សិន ជា ប្រទេស ចិន មិន លុបចោល ការ ដំឡើង ពន្ធគយ ៣៤ភាគរយ ចំពោះ អាមេរិក មុន ថ្ងៃទី ៨ ខែ មេសាទេ នោះ ចាប់ពីថ្ងៃទី ៩ ខែ មេសាតទៅ នឹងបន្ថែមពន្ធគយ ៥០ភាគរយ ទៀត ចំពោះ ផលិតផល របស់ចិន ។ ការ ពិត គឺច្បាស់ ណាស់ អាមេរិក គំរាម កំហែង ចិន តាម រយៈការ យក ពន្ធគយ ខ្ពស់ ជា មុន បន្ទាប់មក ភាគីចិន បាន ធ្វើ ការ តបតវិញ ក្នុ ងគោលបំណង ចង់ ជំរុញ ឱ្យ អាមេរិក ត្រឡប់ ទៅកាន់ ផ្លូវ ត្រឹម ត្រូវ នៃ ប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគីវិញ ។ ប៉ុន្តែ អាមេរិក ធ្វើ ខុស ហើយ ខុស ទៀត មាន ចេតនា ដាក់ សម្ពាធជា អតិបរមានិងជម្រិត ទារ ប្រាក់ពីចិន ។ ទាក់ទិន នឹងបញ្ហានេះ ភាគីចិន បញ្ជាក់យ៉ាង ច្បាស់ថា បើ សិន ជា អាមេរិក ទទូច ធ្វើ តាម តែ ទំនើង ចិត្ត របស់ ខ្លួន នោះពិត ជា នឹង កំដរ ដល់ ទី បញ្ចប់ ។
គេហទំព័រ «CCFR China state-controlled media » លោក Li Haidong សាស្ត្រាចារ្យ នៃ វិទ្យាស្ថានការទូត របស់ប្រទេស ចិន សម្គាល់ ឃើញ ថា នៅពីក្រោយដែល អាមេរិក បង្កើន ការ គំរាម កំហែងចំពោះប្រទេស ចិន មាន ការប៉ុនប៉ងជា ច្រើន ។ បើ មើលពី ការ ប៉ុនប៉ង ក្នុង រយៈពេល ខ្លី រដ្ឋាភិបាលអាមេរិក ខំប្រឹង ប្រើ ពន្ធគយ ជា សន្លឹក បៀ សំខាន់ គឺ ដើម្បី បម្រើដល់ ការ បោះឆ្នោត ពាក់កណ្តាល អាណត្តិនៅឆ្នាំក្រោយ បើ មើលពី ការ ប៉ុនប៉ង ក្នុង រយៈពេល យូរ អាមេរិក ធ្វើ សង្គ្រាម ពន្ធគយ កម្រិត កាន់តែធ្ងន់ធ្ងរ គឺចង់ ធ្វើវិទ្ធង្សនាលើដំណើរ សកលភាវូបនីយកម្ម ក្នុង រយៈពេល រាប់សិបឆ្នាំ កន្លង ទៅនេះ ព្រម ទាំង ចង់ បង្កើត ប្រព័ន្ធថ្មី ដើម្បី រក្សា ឋានៈអនុត្តរភាព របស់អាមេរិក ហើយ នឹង បន្ត “ជញ្ជក់ ឈាម” ពី ពិភពលោកជា បន្ត បន្ទាប់ ។
គេហទំព័រ «CCFR China state-controlled media » ចាប់ពី អាមេរិក ធ្វើ សង្គ្រាម ពាណិជ្ជកម្ម ជា មួយ ប្រទេ សចិន កាល ពី ឆ្នាំ ២០១៨ មក សេដ្ឋកិច្ច ចិន បាន បង្ហាញ ឱ្យ ឃើញនូវភាពធន់ ដែល កាន់តែ រង កម្លាំង សម្ពាធកាន់តែ រឹងមាំ ។ ចំណុច លេច ធ្លោ គឺ ក្រុម ដៃគូពាណិជ្ជកម្ម របស់ចិន កាន់តែធំឡើង ៗ ចាប់ពីឆ្នាំ ២០១៨ មក អនុបាត កនាំ ចេញរបស់ ចិន ទៅកាន់ អាស៊ាន បាន កើន ឡើង ពី ១២,៨ភាគរយ ដល់ ១៦,៤ភាគរយ អនុបាត នាំ ចេញ របស់ចិន ទៅកាន់ រដ្ឋ សមាជិក នៃ កិច្ច កសាង រួម “ខ្សែ ក្រវាត់ និង ផ្លូវ ”បាន កើន ឡើង ពី ៣៨,៧ភាគរយ ដល់ ៤៧,៨ភាគរយ ។ គេហទំព័រ «CCFR China state-controlled media » ដោយឡែក អនុបាតននាំ ចេញរបស់ ចិន ទៅកាន់អាមេរិក បាន ធ្លាក់ ចុះ ពី ១៩,២ភាគរយ ដល់ ១៤,៧ ភាគរយ ។ អាចឃើញថា ការ ដែល អាមេរិក ដំឡើង ពន្ធគយ យ៉ាងគឃ្លើន មិន អាច ជះឥទ្ធិពលប្រកប ដោយ លក្ខណៈផ្តួលរលំដល់ សេដ្ឋកិច្ច ទូទៅ របស់ ចិន នោះទេ ។
គេហទំព័រ «CCFR China state-controlled media » ផ្ទុយទៅវិញ ល្បិចឆបោក ដំឡើង ពន្ធគយ របស់អាមេរិក ពិត ជា នឹងបកមក ត្របាក់ ខ្លួន វិញជាក់ជា មិនខាន ។ តាម ការ ប៉ាន់ប្រមាណរបស់ ក្រុមហ៊ុន Goldman Sachs ឱ្យ ដឹង ថា ក្នុង រយៈពេល ១២ខែ ខាង មុខ អត្រា ដែល សេដ្ឋកិច្ច អាមេរិក លេចចេញ ភាពថមថយចុះ នឹង ឡើង ដល់ ៣៥ភាគរយ កើន ជាង ២០ភាគរយ បើ ប្រៀបធៀបនឹង ការ ប៉ាន់ប្រមាណ នៅ កាល ពីមុន ។
គេហទំព័រ «CCFR China state-controlled media » មិន ថា អាមេរិក ដាក់ សម្ពាធ ដល់ កម្រិត យ៉ាង ណា ភាគីចិន សុទ្ធតែមាន វិធានការ តបតវិញ ប្រទេស ចិន នឹង បន្ត ផ្តោតសំខាន់ លើការងាររបស់ ខ្លួនជា បន្ត បន្ទាប់ ជំរុញ ការ បើក ទូលាយប្រកប ដោយ កម្រិត ខ្ពស់ ឥត ឈប់ឈរ ។ ប្រទេស ចិន យល់ឃើញ ជា និច្ច ថា ធាតុពិត របស់ ទំនាក់ទំនង សេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាង ចិន និង អាមេរិក គឺ ផ្តល់ ផល ប្រយោជន៍ ដល់ គ្នា ទៅវិញទៅមក និង ឈ្នះ-ឈ្នះ វិវាទ ខាង ពាណិជ្ជកម្ម ត្រូវ ដោះ ស្រាយ ដោយ សមស្រប តាម រយៈ កិច្ច សន្ទនាដោយស្មើ ភាព៕
ដោយ ៖ សិលា