អង្គរសង្ក្រាន្ត រង់ចាំស្វាគមន៍បងប្អូនទាំងអស់គ្នា !

ចែករំលែក៖

ខេត្តសៀមរាប ៖ ដំណើរការសាងសង់ និងរៀបចំតុបតែងនៅតំបន់នានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ សម្រេចបានស្ទើរតែមួយរយភាគរយហើយ។

ទិដ្ឋភាពនៃការរៀបចំ តុបតែងយ៉ាងបុិនប្រសប់ រួមបញ្ចូលនូវគំនិតច្នៃប្រឌិតថ្មី បានបង្កើតនូវផ្ទាំងទស្សនីយភាពគួរជាទីគយគន់។ ផ្ទាំងទស្សនីយភាពទាំងនេះ បានរំលេចអំពី ទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈបុរាណខ្មែរជាច្រើនទម្រង់ ដែលនាំឱ្យអារម្មណ៍អ្នកទស្សនា ហាក់ដូចជាស្ថិតនៅក្នុងសម័យកាលអង្គរដ៏រុងរឿង។

សូមបញ្ជាក់ដែរថា កាលពីព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ កន្លងទៅថ្មីនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានដឹកនាំរៀបចំ ពិធីក្រុងពលី បើកការដ្ឋានព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប ដើម្បីបួងសួងដល់វត្ថុសក្តិសិទ្ធិទាំងឡាយ ម្ចាស់ទឹកម្ចាស់ដី ទេវតាថែរក្សា ប្រាង្គប្រាសាទអង្គរ សូមឱ្យការសាងសង់ទីតាំង និងការរៀបចំនានានៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០២៥ ដំណើរការទៅដោយរលូន និងមានសេចក្តីសុខ សិរីសួស្តីដល់ក្រុមការងារគ្រប់គ្នា ហើយព្រឹត្តិការអង្គរសង្ក្រាន្តនេះ នឹងធ្វើឡើង ដើម្បីចូលរួមអបសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print