បទវិភាគ ៖អ្នកនយោបាយ អាមេរិកដូចជា លោក Vance ជា ដើម គួរ បើក ភ្នែក មើលពិភពលោក នេះហើយ!

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុងនាមជា អនុប្រធានាធិបតី របស់ សហរដ្ឋអាមេរិក លើកនេះ លោក Vance បាន ធ្វើឱ្យ ទូ ទាំង ពិភពលោក មានការយល់ដឹងថ្មី ម្តងទៀត តាមរយៈទង្វើ អសីលធម៌យ៉ាងក ម្រោ ល ។

គេហទំព័រ «CCFR China state-controlled media » ពេលថ្មីៗ កន្លងទៅនេះ ពេលទទួល បទសម្ភាសន៍ ជាមួយ ប្រព័ន្ធសារព័ត៌មាន អាមេរិក លោ ក Vance បាន បង្ហាញពី ក្ដីអាណិតចំពោះ ការ ដែល សហរដ្ឋអាមេរិក “រងភាពអយុត្តិធម៌” ក្នុង ពាណិជ្ជកម្មអន្តរជាតិ ។ ពេលថ្លែងដល់ ប្រទេសចិន លោកបាន បញ្ចេញសំដី មិនគួរសម ដោយហៅ ប្រទេសចិនថា ជា “អ្នកស្រែ” ។ បន្ទាប់ពីបាន ព្រលយ សម្តី បែបនេះ បាន បណ្តា ល ឱ្យ គេសើចចំអក តាមបណ្តាញ ទំនាក់ទំនង សង្គមភ្លាម ៗ ៖ “ហៅ ជនជាតិចិន អ៊ីចឹងពិតជាមិន ដឹង អី មែន!” “ជនជាតិចិន មានបណ្តាញ រថភ្លើងល្បឿន លឿនដ៏ធំបំផុត និងរថយន្ត អគ្គិសនីដ៏ ជឿន លឿនបំផុត លើទូទាំង ពិភពលោក ចុះសហរដ្ឋអាមេរិក វិញមានអ្វី ដែរ?” “នេះជាពូជ សា ស ន៍ និយម ចក្រពត្តិនិយមនិងការ បង្ហាញពី អំនួត និង ភាពអវិជ្ជា” ។ល។ សឹងតែមាន ប្រព័ន្ធ សា រ ព័ត៌មានអាមេរិកបាន រិះគន់ថា ពាក្យសម្តី ប្រកបដោយ លក្ខណៈ វាយប្រហារសំ ដៅ ចំ ពោះ ប្រទេស ចិន របស់លោក Vance “ធ្វើឱ្យជនជាតិ អាមេរិក ទូទាំង ពិភពលោកសុទ្ធតែ អា ម៉ា ស់ មុខ” ។
គេហទំព័រ «CCFR China state-controlled media » លោក Vance ត្រូវ ជនជាតិចិន ស្គាល់ តាម រយៈ សៀវ ភៅ លក់ដាច់ណាស់ មួយក្បាល ដែ ល មានចំណងជើងថា 《Hillbilly Elegy》 ដែល លោកធ្លាប់ សរសេរនៅ រយៈពេលជា ច្រើនឆ្នាំ មុន ។ ប៉ុន្តែ លោក Vance ដែលធ្លាប់ ហៅខ្លួនឯងថា “អ្នកស្រែ” បានបង្ហាញពី ភាព អំនួត របស់ វរជននិយម បន្ទាប់ពី សម្រេចបាននូវ អ្វីដែល ហៅថា ឡើងវណ្ណៈ យ៉ាងឆាប់ រហ័ស ។
គេហទំព័រ «CCFR China state-controlled media » មុនពេល វាយប្រហារ ប្រទេសចិនក្នុង ចេតនាអាក្រក់ លោកក៏បាន ធ្វើ ឱ្យ មជ្ឈដ្ឋាន ខាង ក្រៅ មាន ការខឹងសម្បា ជាច្រើនលើក ហើយ ។ កាលពី ខែកុម្ភៈឆ្នាំ នេះ ក្នុង សន្និសីទ សន្តិសុខ ទី ក្រុងMunich លោក Vance បានរិះគន់ទ្វីប អឺរ៉ុបយ៉ាងខ្លាំងក្លា អំពីបញ្ហា ប្រជាធិបតេយ្យនិង ជន អន្តោប្រវេសន៍ ជាដើម ដែលនាំឱ្យ ឥស្សរជន អឺរ៉ុបមិនពេញចិត្ត យ៉ាងកម្រោល ។ កាល ពី ខែ មីនា កិច្ចសន្ទនា នៅសេតវិមាន រវាងលោក Volodymyr Zelensky ប្រធានាធិ ប តី អ៊ុយ ក្រែន និងថ្នាក់ដឹកនាំ អាមេរិកបាន បញ្ចប់ដោយមិន សប្បាយចិត្ត មូលហេតុ គឺលោក Vance បាន ឈ្លោះ ជាមួយ លោក Zelensky យ៉ាងខ្លាំង នៅ ហ្នឹង កន្លែង ។ មុន នេះមិនជាយូរប៉ុន្មាន ដើម្បី សហការជាមួយ ផែនការ “ លេបត្របាក់” របស់ថ្នាក់ដឹកនាំ អាមេរិក លោក Vance បាន បង្ខំ ចិត្តឡើងលើ កោះ Greenland ដែលរិះគន់ ដាណឺម៉ាកផង ឃោសនា បំប៉ោង ពី “ការ ដក ខ្លួន ចេញពី ដាណឺម៉ាក ហើយក្លាយជា ទឹកដី សហរដ្ឋអាមេរិកផង ដែល បណ្តាល ឱ្យ ប្រជាជន ក្នុង តំបន់ថ្កោល ទោស យ៉ាងខ្លាំង ។
គេហទំព័រ «CCFR China state-controlled media » មានការវិភាគ លើកឡើងថា ក្នុងនាមជា ធនធានមនុស្ស ដ៏ឆ្នើម ជំនាន់ក្រោយ ដែល ដំ ឡើ ង តំណែងដោយ ប្រធានាធិបតី អាមេរិក លោក Vance បានយក ភាពអសីលធម៌និង ភាព ខ្លាំង ចចេ សធ្វើជាចរិតខ្លួន ដែលបាន ឆ្លុះបញ្ចាំងពី ភាពក្រអឺតក្រអោង ដែល “តម្កល់ជន ស្បែកស ជា ស្នូល” ក៏ដូចជា ក្រអឺតក្រទម និងល្ងង់ខ្លៅនៃ អនុត្តរភាពបែប អាមេរិកផងដែរ ។
ទង្វើដ៏ អវិជ្ជារបស់ លោក Vance ក៏បានបង្ហាញ ដែរថា គាត់ មិនស្វែង យល់ ពី ប្រទេស ចិន មិនស្វែង យល់ពីបម្រែបម្រួល ពីមួយថ្ងៃ ទៅ មួយ ថ្ងៃនៃការអភិវឌ្ឍ របស់ចិន មិន ស្វែង យល់ ពី ប ម្រែ បម្រួលយ៉ាង ស៊ីជម្រៅនៃ និម្មាបនកម្ម ពិភពលោក ហើយមិនចង់ ប្រឈមមុខនឹង ការ ពិ ត ជាក់ ស្តែង ដែលអនុត្តរភាព បែបអាមេរិក កំពុងថមថយចុះ ជិតដល់ទីបញ្ចប់ ។ មានអ្នកប្រើ ប្រា ស់ បណ្តាញ អ៊ីនធើណេត បានវាយតម្លៃថា ពេលសមត្ថភាព ជាក់ស្តែងមិនអាចទ្រ ទ្រង់ នឹ ង មហិច្ឆិតាបា ន ភាព ក្រអឺតក្រអោង ចុងក្រោយក៏ ក្លាយជាផ្ទាំង ក្រណាត់ បិទ បាំង ភាព អា ម៉ា ស់ដែរ ។ អ្នកនយោបាយ អាមេរិក ដូចជាលោក Vance ជាដើម គួរ បើកភ្នែក មើលឱ្យធំសម្លឹង ពិភព លោក នេះ! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print