ក្រុម Paris Saint-Germain បានធ្វើឱ្យអ្នកគាំទ្ររបស់ខ្លូនភ្ញាក់ផ្អើលខ្លាំងដោយត្រូវក្រុមភ្ញៀវនាំមុខមុនប៉ុន្តែពួកគេបានខិតខំវាយបកវិញដើម្បីទទួលបានជ័យជម្នះ 3-1 លើក្រុម Aston Villa ក្នុងជើងទី 1 នៃការប្រកួតក្របខ័ណ្ឌ Champions League វគ្គ 1/4 ផ្តាច់ព្រ័ត្រពីថ្ងៃពុធ។
កីឡាករMorgan Rogers បានធ្វើឱ្យក្រុមម្ចាស់ផ្ទះ ភ័យលស់ព្រលឹងដោយស៊ុតបាល់នាំមុខនៅតង់ទី 1 ប៉ុន្តែ PSG បានប្រែក្លាយស្ថានភាពយ៉ាងឆាប់រហ័សដោយកីឡាករវ័យជំទង់ Desire Doue និង Khvicha Kvaratskhelia បានវាយបកវិញមុនពេល Nuno Mendes រកបានគ្រាប់ទីបីបន្ថែមដើម្បីផ្តល់ឱ្យម្ចាស់ជើងឯក Ligue 1 ទទួលបានជ័យជម្នះយ៉ាងល្អ។
ចំណែកក្រុមអង់គ្លេស Aston Villa ទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពីសំណាក់
ព្រះអង្គម្ចាស់ William របស់ប្រទេសវេល
ចូលរួមទតផ្ទាល់
កីឡដ្ឋាន Parc des Princes ក្នុងទីក្រុងប៉ារីស។
ព្រះអង្គម្ចាស់ William ដែលកាន់តួនាទីជាប្រធាន FA បានព្យាករណ៍ថា ក្រុមរបស់លោក Unai Emery នឹងទទួលជ័យជម្នះ 2-1 ក្នុងជើងទីមួយ ដើម្បីជំរុញក្តីសង្ឃឹមរបស់ពួកគេក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។