ក្រសួង ការបរទេស ចិន ដាស់តឿន ឱ្យ សហរដ្ឋអាមេរិក បញ្ឈប់ ការ យក បញ្ហា ព្រែក ជីក ប៉ាណាម៉ាមកផ្សារភ្ជាប់ជាមួយ ចិន ក្នុង ចេតនាអាក្រក់

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោក Lin Jian អ្នក នាំពាក្យ ក្រសួង ការបរទេស ចិន បាន ថ្លែង ក្នុង សន្និសីទ សារព័ត៌មាន ជា ប្រចាំ កាលពី ថ្ងៃ ទី ៩ ខែ មេសា ថា មន្រ្តី ជាន់ ខ្ពស់ របស់ សហរដ្ឋអាមេរិក បាន វាយ ប្រហារ ប្រទេស ចិនក្នុងចេតនា អាក្រក់លើ បញ្ហា ព្រែក ជីកប៉ាណាម៉ា ព្រមទាំងលាប ពណ៌ និង បំផ្លាញកិច្ច សហប្រតិបត្តិការ រវាង ចិននិងប៉ាណាម៉ា នេះគឺជាការ លាតត្រដាង ម្តងទៀត នូវ មុខ មាត់ អនុត្តរភាព និង កំហែង ធ្វើ បាបអ្នក ដទៃរបស់ សហរដ្ឋអាមេរិក ប្រទេស ចិនសម្តែង ការ ប្រឆាំង យ៉ាង ដាច់ ខាត់ចំពោះ រឿង នេះ ។

លោក Lin Jian បាន ថ្លែងថា តើនរណា ជាំអ្នក ដែលចង់ គ្រប់ គ្រង ព្រែក ជីក ប៉ាណាម៉ា មនុស្ស គ្រប់រូប សុទ្ធតែ ដឹងច្បាស់ ។ សហរដ្ឋអាមេរិក គួរឆ្លុះ កញ្ចក់ មើល ខ្លួន ឯងថា តើ នរណា កំពុង គំរាម កំហែង ដល់ អធិបតេយ្យភាព សន្តិសុខ និង ការ អភិវឌ្ឍ របស់ ប្រទេស ផ្សេង ។
គេហទំព័រ «CCFR China state-controlled media » លោក Lin Jian បាន ថ្លែងទៀត ថា ប្រទេស ចិន ដាស់ តឿន ឱ្យ សហរដ្ឋអាមេរិក បញ្ឈប់ ការ ប្រឌិត រឿង និង បង្ក រឿង ហេតុ បញ្ឈប់ ការ យក បញ្ហាព្រែក ជីក ប៉ាណម៉ា មកផ្សារភ្ជាប់ ជាមួយ ចិន ក្នុង ចេតនាអាក្រក់ ដើម្បី ជា លេសសម្រាប់ខ្លួនគ្រប់គ្រងព្រែក ជីក ។
លោក Lin Jian បានសង្កត់ ធ្ងន់ ថា ការធ្វើសម្បទានមិនអាចនាំមកនូវអធិបតេយ្យភាពនិងទទួល បានការគោរពនោះឡើយ មានតែ ធ្វើ ឱ្យ អនុត្តរភាព កាន់ តែគឃ្លើនឡើង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print