ឧបនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ានី ទទួលជួបគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដើម្បីសម្តែងការគួរសម និងជូនពរឆ្នាំថ្មី

ចែករំលែក៖

ភ្នំពេញ÷លោក ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ដើម្បីជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមុខងារសាធារណៈ។

ផ្តើមចេញពីការស្វាគមន៍យ៉ាងកក់ក្តៅជូនដល់គណៈ ប្រតិភូឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការអញ្ជើញមកកាន់ក្រសួងមុខងារសាធារណៈ ដោយផ្ទាល់ និងបានកោតសរសើរចំពោះសមិទ្ធផលការងារកន្លងមកដែលកាកបាទក្រហមកម្ពុជា បានបំពេញយ៉ាងសកម្ម ឥតឈប់ឈរ ក្នុងការបម្រើបុព្វហេតុមនុស្សធម៌ និងសង្គមជាតិ។

ក្នុងនោះ លោកជំទាវអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ ក្រោមការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី​ ហ៊ុន​ ម៉ានី ដែលតែងតែបានរួមគ្នាបរិច្ចាគថវិកា ដោយស្ម័គ្រចិត្តលើការងារមនុស្សធម៌ ជូនកាកបាទក្រហមក្រហមកម្ពុជា ជាពិសេសក្នុងឱកាសខួបនៃការបង្កើតកាកបាទក្រហមកម្ពុជា ៨ មីនា រៀងរាល់ឆ្នាំ។

លោកជំទាវក៏បានគូសបញ្ជាក់ពីគុណបំណាច់នៃការ ចូលរួមរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលធ្វើឱ្យសមាគមទទួលបានការឧបត្ថម្ភ និងការគាំទ្រពីគ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេស និងក្រៅប្រទេស ព្រម ទាំងអនុញ្ញាតឱ្យសមាគមជាតិមួយនេះមានធនធានបន្តផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈមនានា បន្តពង្រឹងភាពធនសហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតជាប់ជាប្រចាំដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋតែម្តង។

...

ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ជូនលោក ជំទាវអគ្គលេខាធិការថា ក្នុងនាមឯកឧត្តមផ្ទាល់ និងក្នុងនាមឯកឧត្តមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ  ព្រមទាំងជាប្រធានស.ស.យ.ក. បានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមជាមួយនឹងកាកបាទក្រហមកម្ពុជា ក្នុងកម្មវិធី ៨ ឧសភា ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម  និងសកម្មភាពមនុស្សធម៌នានាជាបន្តបន្ទាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print