ក្រសួងពាណិជ្ជកម្មចិនបង្ហាញថា បើអាមេរិកចង់ធ្វើការចរចា ចិននឹងបើកទ្វារស្វាគមន៍ បើ អាមេរិក ចង់ ធ្វើសង្គ្រាមពន្ធគយ ចិននឹង តស៊ូ ប្រយុទ្ធដល់ ទី បញ្ចប់

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ សំដៅចំពោះសំណួរដែលលើកឡើងថាតើប្រទេសចិននឹងធ្វើការចរចាជាមួយសហរដ្ឋអាមេរិកស្តីពីបញ្ហាពន្ធគយឬអត់ លោកស្រី He Yongqian អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃទី ១០ខែមេសា ថា គោលជំហររបស់ចិនគឺជាប់លាប់រហូតមក ពោលគឺ បើចង់ចរចា ទ្វារបើកចំហជានិច្ច ប៉ុន្តែការសន្ទនាត្រូវធ្វើឡើងលើមូលដ្ឋានសមភាពនិងគោរពគ្នាទៅវិញទៅមក។ បើ ធ្វើសង្គ្រាមពន្ធគយ ចិន នឹង ប្រយុទ្ធប្រឆាំង ដល់ ទី បញ្ចប់។ ការដាក់សម្ពាធ ការគំរាមកំហែង និងបោកបញ្ឆោត គឺមិនមែនជាវិធីត្រឹមត្រូវសម្រាប់ដោះស្រាយបញ្ហាជាមួយប្រទេសចិននោះទេ។

គេហទំព័រ «CCFR China state-controlled media » លោកស្រី He Yongqian បានថ្លែងបន្តថា សង្ឃឹមសហរដ្ឋអាមេរិក ដើរស្របតាមទិសដៅដូចគ្នាជាមួយចិន ដើម្បីដោះស្រាយការខ្វែងគំនិតដោយសមរម្យតាមរយៈការសន្ទនា និងការពិគ្រោះពិភាក្សាក្នុងស្មារតី គោរពគ្នាទៅវិញទៅមក រួមរស់ដោយសន្តិសហវិជ្ជមាន និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ចិនមិន បង្ករឿងទេ ប៉ុន្តែ យើងក៏ មិន ខ្លាចប្រឈមនឹង រឿងហេតុផ្សេងៗដែរ។ សិទ្ធិស្របច្បាប់ក្នុងការអភិវឌ្ឍរបស់ប្រជាជនចិន និងប្រជាជនលើពិភពលោកមិនអាចត្រូវដកហូតជាដាច់ខាត ហើយអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន និងបណ្តាប្រទេសលើពិភពលោកគឺមិនអាចត្រូវរំលោភបំពានជាដាច់ខាត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print