ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រទី១១ ខែមេសា ឆ្នាំ២០២៥នេះ សូមធ្វើការបដិសេធចំពោះគណនីផេកហ្វេសប៊ុកក្លែងក្លាយ ដែលបានដាក់ Profile ឈ្មោះ ជួន ណារិន្ទ យកទៅផុសនូវខ្លឹមសារមួយចំនួនធ្វើឱ្យមហាជនមានការយល់ច្រឡំ ក្នុងករណីគណនីផេកហ្វេសប៊ុកក្លែងក្លាយនេះ បង្ហោះខ្លឹមសារដែលមានលក្ខណៈប្រព្រឹត្តអំពើទុច្ចរិតខុសច្បាប់ណាមួយ គឺលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មិនទទួលការខុសត្រូវនោះទេ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឱ្យជនដែលបង្កើតផេកក្លែងក្លាយ ដាក់ឈ្មោះ ជួន ណារិន្ទ ប្រញាប់លុបចោលជាបន្ទាន់ បើមិនដូច្នោះទេ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ នាំយកជនរូបនេះមកអនុវត្តតាមនីតិវិធី៕ដោយ៖តារា