ក្តៅៗSalah ចុះកុងត្រាថ្មីលេងជាមួយ Liverpoolរយៈពេល២ឆ្នាំទៀត!

ចែករំលែក៖

ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mohamed Salah បានបញ្ចប់មន្ទឹលសង្ស័យទុកជាច្រើនខែអំពីអនាគតរបស់គាត់ដោយចុះហត្ថលេខាលើកិច្ចសន្យាថ្មីបន្តនៅលេងក្នុងកីឡាដ្ឋានAnfield រយៈពេល២ឆ្នាំទៀត។

 

កីឡាករវ័យ 32 ឆ្នាំដែលបានចូលរួមជាមួយក្លឹបកាលពីឆ្នាំ 2017 ពីក្លឹប AS Roma អាចចាកចេញពីក្រុមកំពូលតារាងលីគអង់គ្លេសដោយមិនគិតថ្លៃនៅរដូវក្តៅចុងរដូវកាលនេះដោយកិច្ចសន្យាចាស់របស់គាត់នឹងផុតកំណត់នៅខែមិថុនា

ហើយមានការរំពឹងថាគាត់អាចទៅកើបលុយនៅប្រទេស

អារ៉ាប៊ីសាអូឌីត

Salah បានស៊ុតបញ្ចូលទីបាន 32 គ្រាប់នៅក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ រួមទាំង 27គ្រាប់ នៅ Premier League ឥឡូវនេះគាត់គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី 3 ក្នុងប្រវត្តិសាស្ត្រក្លឹបជាមួយនឹង 243 គ្រាប់ក្នុងការបង្ហាញខ្លួន 394 លើក។
ក្រុមហង្សក្រហមកំពុងតាមយកជើងឯកលីកកំពូលជាលើកទី 20របស់ខ្លួន ដោយ
Liverpool មាន 11 ពិន្ទុដាច់លើក្រុមលេខ 2 Arsenal ខណៈនៅសល់ 7 ប្រកួតទៀតហើយពួកគេមានសង្ឃឹមខ្ពស់គ្រងជើងឯកអង់គ្លេស

Premier League រដូវកាលនេះ។

Salah បានឈ្នះពានរង្វាន់ Champions League, Premier League, FA Cup, League Cup និង FIFA Club World Cup ជាមួយហង្សក្រហម។

...

 

គាត់គឺជាកីឡាករសំខាន់ម្នាក់ក្នុងចំណោមកីឡាករ Liverpool បីនាក់ដែលនឹងផុតកុងត្រានៅរដូវក្តៅនេះ រួមជាមួយនឹងខ្សែការពារស្តាំ Trent Alexander-Arnold និងខ្សែការពារកណ្តាល Virgil van Dijk។ ខ្សែការពារសញ្ជាតិហូឡង់ Van Dijk បាននិយាយថា ការពិភាក្សាលើកិច្ចព្រមព្រៀងថ្មីបន្តដំណើរល្អ ប៉ុន្តែ Alexander-Arnold អាចនឹងផ្លាស់ប្តូរទៅកាន់ Real Madrid ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print