ប្រជាជនជប៉ុនជាង 76,000 នាក់ស្លាប់ដោយនៅតែម្នាក់ឯងនៅឆ្នាំ 2024

ចែករំលែក៖

ប៉ូលិសជប៉ុនបានកត់ត្រាមនុស្សជាង 76,000 នាក់បានស្លាប់តែម្នាក់ឯងនៅផ្ទះក្នុងឆ្នាំ 2024 ច្រើនជាង 76% នៃពួកគាត់មានអាយុលើសពី 65 ឆ្នាំ។

ទីភ្នាក់ងារប៉ូលិសជាតិ (NPA) នៃប្រទេសជប៉ុនបានប្រកាសស្ថិតិកាលពីថ្ងៃទី 11 ខែមេសា ដោយកត់ត្រាថា ពលរដ្ឋចំនួន 76,020 នាក់បានស្លាប់តែម្នាក់ឯងនៅផ្ទះទូទាំងប្រទេសក្នុងឆ្នាំ 2024 ។ 76.4% នៃអ្នកទាំងនេះមានអាយុលើសពី 65 ឆ្នាំ។ ក្រុមអាយុលើសពី 85ឆ្នាំ បង្កើតបានភាគច្រើនជាមួយនឹងមនុស្ស 14,658 នាក់បានស្លាប់ បន្ទាប់មកក្រុមអាយុ 75-79 ដែលមាន 12,567 នាក់ បន្ទាប់មកក្រុមអាយុ 70-74 ដែលមាន 11,600 នាក់។
ជិត 40% នៃមនុស្សចាស់ដែលស្លាប់តែម្នាក់ឯងនៅផ្ទះត្រូវបានរកឃើញក្នុងរយៈពេលមួយថ្ងៃនៃការស្លាប់របស់ពួកគេ។ មានករណីចំនួន 4,538 ដែលសាកសពមិនត្រូវបានរកឃើញក្នុងរយៈពេលមួយខែ ដែលស្មើនឹងជិត 8% នៃចំនួនសរុប។
តាមតំបន់ ទីក្រុងតូក្យូបានកត់ត្រាចំនួនអ្នកស្លាប់នៅលីវខ្ពស់បំផុតដែលមានមនុស្ស 7,699 នាក់ បន្ទាប់មកគឺ Osaka, Kanagawa និង Aichi ។ នេះជាលើកទីមួយហើយដែលប្រទេសជប៉ុនបានបញ្ចេញទិន្នន័យស្តីពីការស្លាប់ដោយឯកោក្នុងរយៈពេលមួយឆ្នាំ។ នៅក្នុងខែឧសភា ឆ្នាំ 2024 ប្រទេសនេះបានកត់ត្រាថា នៅក្នុងត្រីមាសទីមួយនៃឆ្នាំនោះ មនុស្ស 22,000 នាក់បានស្លាប់នៅផ្ទះដោយគ្មាននរណាម្នាក់ដឹង ហើយចំនួនការព្យាករណ៍សម្រាប់មួយឆ្នាំគឺ 68,000 នាក់។
រដ្ឋាភិបាលជប៉ុននឹងប្រើប្រាស់ទិន្នន័យនេះជាមូលដ្ឋានសម្រាប់បង្កើតគោលនយោបាយដើម្បីដោះស្រាយភាពឯកោក្នុងសង្គម។

ពាក្យ koritsushi (ស្លាប់តែម្នាក់ឯង) ត្រូវបានគេស្គាល់នៅក្នុងប្រទេសជប៉ុនចាប់តាំងពីការរញ្ជួយដីនៅ Kobe ឆ្នាំ 1995 នៅពេលដែលមនុស្សចាស់ជាច្រើនត្រូវបានបង្ខំឱ្យចាកចេញពីសហគមន៍របស់ពួកគេ ហើយរស់នៅក្នុងលំនៅឋានបណ្តោះអាសន្ន។ អ្នកខ្លះនៅដាច់ដោយឡែក មិនបានមើលថែខ្លួនឯង ឬទទួលការមើលថែពីអ្នកដទៃ។
អ្នកជំនាញនិយាយថា បញ្ហាការចងចាំ និងសុខភាពផ្លូវចិត្តត្រូវស្តីបន្ទោស ដោយកត់សម្គាល់ថា រដ្ឋាភិបាលត្រូវរកវិធីជួយ សូម្បីតែមនុស្សចាស់មិនព្រមថែទាំក៏ដោយ។ ផលប៉ះពាល់នៃការស្លាប់ដោយឯកកោលើអ្នកដែលបានបន្សល់ទុក ដូចជាគ្រួសារនិងអ្នកជិតខាងក៏ត្រូវយកមកពិចារណាផងដែរ៕ ដោយធីរីណា

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print