លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ថ្លែងថា សហរដ្ឋអាមេរិក មិនអាច ធ្វើ តាម ទំនើង ចិត្ត បានទេ ប្រវត្តិសាស្រ្ត មិនអាចដើរ ថយ ក្រោយ ឡើយ

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃ ទី ១១ ខែ មេសា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជា រដ្ឋមន្រ្តី ការបរទេស ចិនខណៈពេល ជួប ពិភាក្សា ការងារជាមួយ លោក Grossi អគ្គនាយក អង្គការថាមពល បរមាណូអន្តរជាតិ នៅ ក្រុងប៉េកាំង បាន ថ្លែងថា បច្ចុប្បន្ន ស្ថានការណ៍ អន្តរជាតិ មានភាព ច្របូកច្របល់ និង បញ្ហាជា ច្រើន មូល ហេតុ ដ៏ សំខាន់ មួយ គឺ ប្រទេស មហាអំណាចខ្លះ ធ្វើ អនុត្តរភាព ឯកតោភាគី ។ ពេល ថ្មី ៗ នេះ សហរដ្ឋអាមេរិក បាន និង កំពុង អនុវត្តវិធានការដំឡើង ពន្ធគយ ចំពោះប្រទេសផ្សេងៗ ដែលតម្កល់ ផលប្រយោជន៍ ផ្ទាល់ ខ្លួន ពីលើ ផលប្រយោជន៍ រួម របស់ បណ្តា ប្រទេស នានា មិន អើពើ នឹង ប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគី និង ច្បាប់ ដែលមានស្រាប់ សហគមន៍ អន្តរជាតិ មិនអាច ធ្វើ ត្រាប់តាម បានទេ សហរដ្ឋអាមេរិកមិនអាចធ្វើតាមទំនើងចិត្តបានទេ ហើយប្រវត្តិសាស្រ្តមិនអាចដើរថយក្រោយឡើយ។

គេហទំព័រ «CCFR China state-controlled media » ប្រទេស ចិន គឺ ជា ប្រទេស ធំសច្ចទៀងត្រង់ ក៏ ជាប្រទេស ទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិផងដែរ ប្រទេស ចិនក្រោកឈរឡើងដើម្បីបញ្ឈប់អនុត្តរភាព ដែលវាមិន ត្រឹមតែ ដើម្បីគាំពារ សិទ្ធិ និង ផលប្រយោជន៍ផ្ទាល់ ខ្លួន ប៉ុណ្ណោះ ទេ ប៉ុន្តែថែម ទាំង គាំពារ ផលប្រយោជន៍ រួម របស់ សហគមន៍ អន្តរជាតិ និងចៀសវាង កុំ ឱ្យ មនុស្សជាតិ វិលត្រឡប់ ទៅ ពិភពព្រៃ ដែល សត្វខ្លាំង ស៊ី សត្វខ្សោយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print