ខេត្តបាត់ដំបង៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាយដំរាំ រួមជាមួយកម្លាំងប្រជាការពារឃុំ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានធ្វេីការចុះល្បាតរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្តស្រុកបាណន់ បានប្រទះឃើញក្រុមក្មេងទំនើង ០១ក្រុម (បង្ហោះម៉ូតូ) ស្ថិតនៅលើដងផ្លូវលេខ១៥៧០ នៅចំណុចផ្លូវជាតិ1571A ភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បង្ករឡើងដោយក្មេងទំនើង ០១ក្រុម មានគ្នា១១នាក់ ជិះម៉ូតូ០៥រឿង បានធ្វើសកម្មភាព ជិះម៉ូតូជ្រេរ និងនាំគ្នាបង្ហោះម៉ូតូ ពេញលើដងផ្លូវជាតិលេខ1571A ដែលបង្ករឲ្យមានភាពអាណាធិបតេយ្យ ។
ជាក់ស្ដែងកម្លាំងសមត្ថកិច្ចជំនាញ ឃាត់ខ្លួនបានក្មេងទំនេីងចំនួន ១១នាក់ កាលពីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ដើម្បីធ្វើការសាកសួរ ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុក កាលពីថ្ងៃទី១១ ខែមេសាម្សិលមិញនេះ បានធ្វេីកិច្ចសន្យាលើក្មេង ដែលបង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង១១នាក់ និងអប់រំឱ្យបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតឱ្យអាណាព្យាបាល មកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតម៉ូតូចំនួន០៥គ្រឿង រក្សាទុករយ:ពេល ៣ខែនៅអធិការដ្ឋាននគរបាលស្រុកបាណន់៕ដោយ៖តារា