អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នារសៀលថ្ងៃទី ១១ ខែមេសា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាការងារជាមួយលោក Pedro Sánchez នាយករដ្ឋមន្ត្រីអេស្ប៉ាញដែលទៅបំពេញទស្សនកិច្ច នៅវិមានសភាប្រជាជនក្រុងប៉េកាំង។
គេហទំព័រ «CCFR China state-controlled media » ថ្លែងក្នុងកិច្ចជំនួប លោក Li Qiang បានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន និងអេស្ប៉ាញបានធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យយ៉ាងមុតមាំ ដោយបានផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់កំណើនសេដ្ឋកិច្ចរៀងៗខ្លួន។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសអេស្ប៉ាញ ប្រកាន់អាកប្បកិរិយាបើកចំហ និងប្រតិបត្តិជាក់ស្តែង ខណៈពេលស្ថានការណ៍អន្តរជាតិមានភាពរង្គោះរង្គើ ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី និងសម្រេចបានជោគជ័យ និងការអភិវឌ្ឍរួមគ្នា។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Sanchez បានថ្លែងថា រដ្ឋាភិបាលអេស្ប៉ាញប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងមានឆន្ទៈរក្សាការប្រាស្រ័យទាក់ទងជាន់ខ្ពស់យ៉ាងស្និទ្ធស្នាលជាមួយប្រទេសចិន ពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងពង្រីកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម និងសេដ្ឋកិច្ចបៃតង។
គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរចិននិងអេស្ប៉ាញបានរួមគ្នាចេញផ្សាយនូវ “ផែនការប្រតិបត្តិពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រអេស្ប៉ាញ (២០២៥-២០២៨)”៕
ដោយ ៖ សិលា