កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងទូរគមនាគមន៍ចិន-ជប៉ុន-កូរ៉េខាងត្បូងលើកទី៧ ប្រារព្ធឡើងនៅទីក្រុង Suzhou ប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍ចិន-ជប៉ុន-កូរ៉េខាងត្បូងលើកទី៧ បាន ប្រារព្ធឡើងនៅទីក្រុង Suzhou ប្រទេសចិននាពេលថ្មីៗនេះ។  នៅក្នុងកិច្ចប្រជុំនេះ  ភាគីទាំង បីបានផ្លាស់ប្តូរមតិយោបល់ យ៉ាងស៊ីជម្រៅអំពី គោលនយោបាយនិងការអនុវត្ត ក្នុង វិស័យព័ត៌មាននិងទូរគមនាគមន៍ និងកិច្ចសហប្រតិបត្តិការលើវិស័យ ច្នៃប្រឌិតនិង ប្រើប្រាស់ បច្ចេកវិទ្យា ព័ត៌មាន និងទូរគមនាគមន៍ និងបច្ចេកវិទ្យាអេឡិកត្រូនិក ជំនាន់ ក្រោយជាដើម ហើយបានរួមគ្នាចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មាន និងទូរគមនាគមន៍ចិន-ជប៉ុន-កូរ៉េខាងត្បូងលើកទី៧។

គេហទំព័រ «CCFR China state-controlled media » លោក Zhang Yunming អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យា ព័ត៌មានរបស់ ប្រទេសចិន បានថ្លែងថា វិស័យព័ត៌មាន និងទូរគមនាគមន៍ គឺជាផ្នែកដ៏សំខាន់នៃកិច្ចសហ ប្រតិបត្តិការចិន-ជប៉ុន-កូរ៉េខាងត្បូង។ ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជា មួយប្រទេស ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបើកចំហ ជំរុញកម្លាំង ចលករ ផ្ទៃក្នុងនៃការអភិវឌ្ឍឌីជីថលូបនីយកម្មក្នុងតំបន់ ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគផ្នែក ព័ត៌មាន និងទូរគមនាគមន៍ គាំទ្រលំហូរចំណេះដឹង បច្ចេកវិទ្យា និងធនធានមនុស្សឆ្លងដែន រួមគ្នា ជំរុញ ការផ្តល់ផលប្រយោជន៍ជាទូទៅនិងចែករំលែកគំនិតច្នៃប្រឌិតនិងប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនិងបច្ចេកវិទ្យាឌីជីថល លើកកម្ពស់ភាពធន់នៃការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ពង្រឹងការសម្របសម្រួលបែបបៃតង ព្រមនិងការគាំពារសន្តិសុខបណ្ដាញអ៊ីនធើណេត៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print