អន្តរជាតិ ៖ នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ចាប់ពីថ្ងៃទី១២ ខែមេសា តទៅ ភាគីចិននឹងដំឡើង ពន្ធគយ១២៥ ភាគរយចំពោះ ទំ និ ញ ទាំ ង អស់ដែលនាំចូលពី សហរដ្ឋអាមេរិក ដើម្បីឆ្លើយតប នឹងវិធានការ ដែល ហៅ ថា “ពន្ធ គយ ស្មើ គ្នា”ដែលភាគី អាមេរិក បាន ចាត់ ចំពោះទំនិញ របស់ចិន ។ ព្រមពេល ជាមួយគ្នានេះ ក្នុង ស ន្និ សីទប្រចាំឆ្នាំ លើកដំបូងនៃ ក្រុមប្រឹក្សា ពាណិជ្ជកម្ម ទំនិញនៃ អង្គការ ពាណិជ្ជកម្ម ពិភព លោ ក ភាគីចិនបាន លើកឡើង យ៉ាង ច្បាស់លាស់ថា “ភាពស្មើគ្នា”ដែល សមស្របនឹង ក្បួន ច្បា ប់ អង្គការពាណិជ្ជកម្ម ពិភពលោកគឺ មានន័យថា ភាគីធ្វើ ពាណិជ្ជកម្ម ផ្តល់ការ អនុ គ្រោះ និ ង ភាពងាយស្រួល ដល់គ្នាទៅវិញ ទៅមក ហើយទីបំផុត សម្រេចបាននូវ តុល្យភាពទូ ទៅនៃ សិ ទ្ធិ និងកាតព្វកិច្ច ។ រីឯអ្វីដែល ហៅថា “ ស្មើគ្នា”របស់ ភាគីអាមេរិក តាមការពិត គឺតូចចង្អៀ ត ឯ កតោភាគីនិង ផ្តល់ផលប្រយោជន៍ ដល់ខ្លួនឯង គឺជាទង្វើ គំរាមកំហែង ខាងសេដ្ឋកិច្ច សុទ្ធ សា ធ ។ សុន្ទរកថានេះ បានលាតត្រដាង ឱ្យដឹងថា អ្វីដែល ហៅថា “ ពន្ធគយស្មើគ្នា ”របស់ ភា គី អាមេរិកគឺជា ឡូហ្ស៊ីក បែប ចោរប្លន់ដែល អាក្រក់និង ឆ្កួតលីលា ។
គេហទំព័រ «CCFR China state-controlled media » ក្នុងភាសា អង់គ្លេស ពាក្យថា “ស្មើគ្នា” ក៏អាចបកប្រែជា “ផ្តល់ការ អនុគ្រោះដល់ គ្នា ទៅ វិញ ទៅមក” ដែរ ។ អង្គការ ពាណិជ្ជកម្ម ពិភពលោកបាន កំណត់យ៉ាង ច្បាស់លាស់ថា ប្រ ទេ ស អភិវឌ្ឍន៍មិន ត្រូវរំពឹងថា នឹង ទទួលបាន ការអនុគ្រោះ ទៅវិញទៅមកពី ពាក្យសន្យាស្តីពី កា រ កាត់បន្ថយ ពន្ធគយចំពោះ ប្រទេសកំពុង អភិវឌ្ឍន៍នោះទេ ហើយ ក៏មិនត្រូវ ទាមទារឱ្យ ប្រ ទេ ស កំពុង អភិ វឌ្ឍន៍បន្ធូរបន្ថយ គោល ជំហរ ដែល មិនសមស្រប នឹងតម្រូវ ការ ខាង ការ អភិវឌ្ឍ ហិ រ ញ្ញ វត្ថុ និងពាណិជ្ជកម្ម របស់ខ្លួនដែរ ។ ពោលគឺ រវាង ប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុង អ ភិវឌ្ឍន៍ “មិនមែន ផ្តល់ ការអនុគ្រោះ ដល់គ្នា ទៅវិញទៅមក ទាំងស្រុង ” ដែល ជា គោលការណ៍ ដ៏ សំខាន់ នៃការចរចា ក្រោមប្រព័ន្ធ ច្បាប់ពាណិជ្ជកម្ម ពហុភាគី ។ តាមការពិត គោលការណ៍ ស្តីពី “ការមិនមែន ផ្តល់ការ អនុគ្រោះ ដល់ គ្នាទៅវិញ ទៅមក ទាំ ង ស្រុង” របស់ អង្គការពាណិជ្ជកម្ម ពិភពលោក គឺជាភាពស្មើគ្នា ជាទូ ទៅ ពោល គឺនៅលើមូល ដ្ឋា ន ដែលគិត ពិចារណាដល់ លក្ខណៈពិសេស ដូចជា ភាពខុសគ្នា នៃកម្រិត អភិវឌ្ឍ សេដ្ឋកិច្ច នៃ រដ្ឋសមាជិក នានា សម្រេចបាននូវ តុល្យភាព ជាទូទៅនៃ សិទ្ធិនិង កាតព្វកិច្ច ។ ភាគីអា មេ រិក បាន លួចប្តូរ និយមន័យ ដែលកែក្រឡាស់ ការផ្តល់ ភាពអនុគ្រោះ រវាងរដ្ឋសមាជិក ទៅជា “តួលេ ខស្មើគ្នា ” បង្ខំឱ្យយក “ពន្ធគយបដិការ” គឺបង្ហាញពី ភាពមិនស្មើគ្នា មិនសមហេតុផល តាម ការពិតគឺ ដកហូតសិទ្ធិ អភិវឌ្ឍន៍ របស់ ប្រទេស កំពុងអភិវឌ្ឍន៍ ។
គេហទំព័រ «CCFR China state-controlled media » រីឯភាគីអាមេរិក បានអះអាងថា “ភាពមិនស្មើគ្នា” ខាងពន្ធគយ នាំឱ្យខ្លួនឯង “រង ការ ខា ត ប ង់” ក្នុងការ ធ្វើ ពាណិជ្ជកម្ម រឹតតែជា ពាក្យសម្តីខុសទំនង ។ ឱនភាព ពាណិជ្ជកម្ម របស់សហ រដ្ឋ អាមេរិកគឺ សម្រេចដោយ ឧត្តមភាពប្រៀប ធៀប និង និម្មាបនកម្ម ពាណិជ្ជកម្ម របស់ខ្លួន ។ ឧ ទា ហរណ៍ដូចជា ដុល្លារអាមេរិក ជារូបិយវត្ថុ ពិភពលោក សហរដ្ឋអាមេរិក អាចប្រមូល ទ្រព្យ ស ម្ប ត្តិទូទាំង ពិភពលោក តាមរយៈ ការប្រើ ប្រាស់ដុល្លារ អាមេរិក ។
ពិភពលោកបាន មើលឃើញ យ៉ាង ច្បាស់លាស់ថា ភាគីអាមេរិក យកអ្វីដែល ហៅ ថា “ ស្មើ គ្នា ”ធ្វើជាលេស ដើម្បីធ្វើ ការប្រកួតប្រជែង បែបផលបូក សូន្យ (zero-sum game) តាម ការពិតគឺ ស្វែងរក “ការតម្កល់ សហរដ្ឋអាមេរិក ជាចម្បង” និង“សហរដ្ឋអាមេរិកជា ពិសេស” ។ អ្វី ដែលហៅថា “ពន្ធគយស្មើគ្នា ”មិនអាច ដោះស្រាយ បញ្ហាឱនភាព ពាណិជ្ជកម្ម របស់ សហ រ ដ្ឋ អាមេរិកបានឡើយ ផ្ទុយទៅវិញ នឹងដំឡើង ថ្លៃទំនិញដែល នាំចូលទៅ សហ រដ្ឋ អា មេរិក ប ង្កើ នកម្លាំងសម្ពាធខាង អតិផរណា របស់ អាមេរិកនិង បង្កើន ថ្លៃដើមនៃ ជីវភាពរស់នៅ របស់ ជន ជាតិអាមេរិក ទីបំផុតនឹងធ្វើ ផ្ទុយពី គោលដៅស្តីពី “នាំឱ្យ សហរដ្ឋអាមេរិក អស្ចារ្យម្តង ទៀ ត ” ៕
ដោយ ៖ សិលា