ប្រជាពលរដ្ឋចាប់ផ្តើមអញ្ជើញមកចូលរួមលេងកម្សាន្តជាបណ្តើរហើយពិធីសង្ក្រាន្តវត្តភ្នំ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ខែមេសាឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលដូនពេញបានចុះការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ខណៈប្រជាពលរដ្ឋចាប់ផ្តើមអញ្ជើញមកចូលរួមលេងកម្សាន្តជាបណ្តើរហើយពិធីសង្ក្រាន្តវត្តភ្នំ។ក្នុងនោះមានយុវជនប្រមាណ ៣០% ផងដែរ។

កាំភ្លើងទឹក ម្សៅ និងឧបករណ៍លេងទឹកសម្បូរបែប មាននៅសង្រ្កាន្តវត្តភ្នំ សប្បាយ សប្បាយ ក្រោមម្លប់សន្តិភាព។ 

សូមបញ្ជាក់ថា ៖ ពលរដ្ឋនៅរាជធានីភ្នំពេញយ៉ាងច្រើនកុះករ បាននាំគ្នាមកលេងនៅសង្រ្កាន្តវត្តភ្នំ មកលេងទឹក ប៉ាតម្សៅ។ កាំភ្លើងទឹក ម្សៅ និងឧបករណ៍លេងជាច្រើនប្រភេទមានលក់នៅទីតាំងសង្រ្កាន្តវត្តភ្នំផងដែរ។ ដោយឡែកផ្លូវមួយចំនួននៅម្ដុំមាត់ទន្លេ ត្រូវបានតុបតែងលម្អយ៉ាងល្អ អមជាមួយទង់ជាតិសាសនា និងឧបករណ៍ប្រពៃណី ។ ដោយឡែក ផ្លូវមួយចំនួននៅម្ដុំមាត់ទន្លេ ត្រូវបានគេតុបតែងលម្អ ដោយចងគោមផ្កាយ មួកស្លឹកត្នោត និងឧបករណ៍ប្រពៃណីមួយចំនួនទៀត អមដោយទង់ជាតិកម្ពុជា និងទង់ជាតិសាសនាយ៉ាងស្រស់ស្អាត។  ទីតាំងនោះ ជាតំបន់ទេសចរណ៍ដ៏ពេញនិយមមានទាំងភ្ញៀវជាតិ និងបរទេសទៅកម្សាន្ត និងរស់នៅច្រើន។ មិនត្រឹមរៀបចំដើម្បីអបអរពិធីបុណ្យចូលឆ្នាំ តែក៏បង្ហាញនូវវប្បធម៌ និងផ្សព្វផ្សាយវត្ថុប្រពៃណីខ្មែរឱ្យទេសចរបរទេសបានស្គាល់កាន់តែច្រើនផងដែរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print