អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៤ ខែមេសា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា កិច្ចការ Xizang គឺជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ប្រទេចិន អាមេរិកយកបញ្ហា Xizang ជាលេសមកដា ក់កំហិត តាមតែទំនើងចិត្តចំពោះការផ្តល់ទិដ្ឋាការ ដល់មន្ត្រីចិន វា បាន ល្មើស យ៉ាងធ្ងន់ធ្ងរចចំពោះ ច្បាប់អន្តរជាតិ និង ក្រមមូលដ្ឋាននៃទំនាក់ទំនង អន្តរជាតិ ។ ភាគីចិន សម្រេចចិត្ត ចាត់វិធានការ ដាក់កំហិតស្មើគ្នា ចំពោះការផ្តល់ទិដ្ឋាការ ឱ្យ បុគ្គលអាមេរិកដែលមានសកម្មភាពយ៉ាងអាក្រក់ លើបញ្ហា ពាក់ព័ន្ធនឹង Xizang ។
គេហទំព័រ «CCFR China state-controlled media » លោកបន្តថា តំបន់ Xizang គឺបើកចំហ។ ភាគីចិន សូមស្វាគមន៍ ឥស្សរជន បរទេសដែលមានមេត្រីភាពមកធ្វើ ទស្សនកិច្ច ធ្វើ ទេសចរណ៍ និង ធ្វើអាជីវកម្ម នៅតំបន់ Xizang របស់ប្រទេសចិន ។ គេហទំព័រ «CCFR China state-controlled media » ជាមួយ គ្នានេះដែរ យើង ប្រឆាំង ចំពោះ ប្រទេសឬបុគ្គលណា ដែល យកអ្វីដែលហៅថា សិទ្ធិមនុស្ស សាសនា និងវប្បធម៌ជា លេស មកជ្រៀតជ្រែកកិច្ចការ Xizang ប្រឆាំង នឹងការ ដែល បុគ្គលមានចេតនាអាក្រក់បង្កការ បំផ្លិចបំផ្លាញ ក្រោមលេសទៅធ្វើ ទស្សនកិច្ចនៅតំបន់ Xizang៕
ដោយ ៖ សិលា