ត្រីផ្សោតសមុទ្រចំនួន០៩ក្បាលបានឡើងមកលេងនៅឆ្នេរកោះរ៉ុង

ចែករំលែក៖

ខេត្តព្រះសីហនុ÷នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៥នេះ ប្រជាពលរដ្ឋបានប្រទះឃើញត្រីផ្សោតសមុទ្រចំនួន០៩ក្បាល ដែលបានបណ្តែតខ្លួននៅលើឆ្នេរព្រែកស្វាយ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

បើតាមលោក រាជ សុវណ្ណ អភិបាលស្តីទីក្រុងកោះរ៉ុង បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ត្រូវនឹងថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានត្រីផ្សោតចំនួន០៩ក្បាល បានបណ្តែតខ្លួនលេងនៅឆ្នេរព្រែកស្វាយ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុងរបស់យើង ហើយប្រជាពលរដ្ឋក៏បាននាំគ្នាទៅលេងជាមួយត្រីផ្សោតនោះទៀតផង។

លោកអភិបាលស្តីទីក្រុងកោះរ៉ុងបានបញ្ជាក់ថា ត្រីផ្សោតទាំង០៩ក្បាលនេះ មួយក្បាលៗមានបណ្តោយចាប់ពី២ ទៅ២ម៉ែត្រជាងក៏មានដែរ ហើយបច្ចុប្បន្ននេះ មន្ត្រីរដ្ឋបាលជលផល និងអាជ្ញាធរក្រុងកោះរ៉ុង កំពុងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះត្រីផ្សោតទាំង ០៩ក្បាលនេះ។ មន្ត្ត្រីរបស់យើងក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទចូលរួមថែរក្សា និងចូលរួមអភិរក្សត្រីផ្សោតសមុទ្រដ៏កម្រនេះ សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ក្រុងកោះរ៉ុងផងដែរ។

ទន្ទឹមនោះ មន្ត្រីបច្ចេកទេសក៏បានធ្វើការទាក់ទងទៅអ្នកអភិរក្សសត្វសមុទ្រផងដែរ ដើម្បីធ្វើយ៉ាងណានាំយកត្រីទាំងនេះទៅកាន់ទឹកជ្រៅវិញ។

...

លោកអភិបាលក្រុងស្តីទីក៏បានបញ្ជាក់បន្ថែមថា មក ដល់ថ្ងៃត្រង់នេះ ត្រីផ្សោតទាំងនេះហាក់បីដូចជាខ្លាចមនុស្សចូលទៅលេងជាមួយពួកវា មិនដូចពេលព្រឹកប្រជាពលរដ្ឋបានទៅប៉ះលេងជាមួយវាបាន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print