ភ្នំពេញៈ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីបានអោយដឹងថាៈ នៅថ្ងៃទី២៤ខែសីហាឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណេីរការជីកកាត់ផ្លូវលេខ២៧១មួយចំហៀងម្តងៗ ដេីម្បីដាក់តម្លេីងបំពង់បូមទឹកនៅការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបឹងត្របែក ដោយប្រេីរយៈពេលចំនួន ៦ថ្ងៃ ចាប់ផ្តេីមអនុវត្តការងារទាំងថ្ងៃទាំងយប់ ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ខែសីហាឆ្នាំ២០១៦។
លោកបានបន្តថាៈ ក្នុងរយៈពេលនេះ លេីទីតាំងការដ្ឋាន នឹងបង្រួមខ្សែគន្លងចរាចរផ្លូវចំណុចឆ្លងកាត់ ដោយអនុញាត្តអោយយានយន្តធ្វេីចរាចរទ្វេរទិស ចំនួន ១ខ្សែទៅនិង១ខ្សែប៉ុណ្ណោះ ដែលនឹងធ្វេីអោយមានការស្ទះចរាចរជាមិនខាន។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថាៈរដ្ឋបាលរាជធានីភ្នំពេញ ស្នេីសុំការយោគយល់អធ្យាស្រ័យ និងសូមបងប្អូនប្រជាពលរដ្ឋ មេត្តាពង្វាងចរាចរចេញពីទីតាំងនេះដោយអនុគ្រោះ។ ផុតរយៈពេលខាងលេី នឹងដាក់អោយធ្វេីចរាចរជាធម្មតាវិញ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមថា ស្ថានីយ៍បឹងត្របែកថ្មី នឹងអាចដាក់អោយដំណេីរការសាកល្បងនៅថ្ងៃទី០៧ខែកញាឆ្នាំ២០១៦ខាងមុខ ជាមួយសមត្ថភាពបូមទឹក ១៨ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយការលិចលង់ដោយទឹកភ្លៀងនៅខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌដូនពេញ បានមួយកម្រិតបន្ថែមទៀត៕
ដោយ សុខ ខេមរា