BREAKING NEWS៖ កាន់តែក្តៅ ! លោក ដូណាល់ ត្រាំ បានសម្រេចចិត្តដំឡើងពន្ធនាំចូលទំនិញពីប្រទេសចិនឡើងដល់ ២៤៥%

ចែករំលែក៖

អន្តរជាតិ ៖ ប្រមុខរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដំឡើងពន្ធនាំចូលទំនិញពីប្រទេសចិនឡើងដល់ ២៤៥% ដែលជាចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់មិនធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្ត។ ក្នុងសេចក្តីថ្លែងការណ៍របស់សេតវិមានបានបញ្ជាក់ទៀតថាពន្ធទំនិញនាំចូលរបសចិននេះឡើងដល់ ២៤៥% ជាការឆ្លើយតបទៅកាន់ប្រទេសចិនវិញក្រោយប្រកាសពន្ធសងសឹកលើសហរដ្ឋអាម៉េរិក។

គួរបញ្ជាក់ថាក្រោយប្រកាសយកពន្ធថ្មីចូលជាធរមានកាលពីប៉ុន្មានសប្តាហ៍មុន មេដឹកនាំអាម៉េរិកដូណាល់ត្រាំបានផ្លាស់ប្តូរចិត្តជាថ្មីដោយបានបញ្ជាឲ្យផ្អាកការយកពន្ធថ្មីដែលចូលជាធរមាននៅទូទាំងប្រទេសនានាដោយបញ្ចុះនៅសល់ ១០% និងទុកពេលឲ្យបណ្តាលប្រទេសដែលជាប់ពន្ធថ្មីប្រកាសកាលពីសប្តាហ៍ រយៈពេល៩០ថ្ងៃស្វែងរកការចចារជាមួយអាម៉េរិក ខុសអីតែប្រទេសចិនតែប៉ុណ្ណោះ ដូណាល់ត្រាំ សម្រេចយកពន្ធថ្មីបន្ថែមដល់ទៅ ១២៥% និងលើកទីពីរកើនដល់ ១៤៥% និងលើកទី ៣ ឡើងដល់ ២៤៥% ដោយបច្ចុប្បន្ននេះប្រទេសចិនបានដំឡើងពន្ធដល់អាម៉េរិក ១២៥% តែប៉ុណ្ណោះ។

លោកប្រធានាធិបតីស៊ីជិនភីងចាត់ទុកសេដ្ឋកិច្ចចិនជាមហាសមុទ្រ និងរងគ្រោះព្យុះភ្លៀងជារឿងធម្មតាតែប៉ុណ្ណោះ។ 

ចំពោះចិនប្រកាន់ជំហរហើយ ! គឺចិនមិនខ្លាចធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាម៉េរិក ទោះជាខ្លួនដាក់១២៥%ជាមួយសប្តាហ៍មុនក៏ដោយ ក៏មិនបារម្ភនឹងការតម្លើងរបស់អាមេរិក ។ 

សូមបញ្ជាក់ថា ៖ សង្រ្គាមពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចអាម៉េរិក និងចិន កាន់តែតានតឹងឡើង ក្រោយសេតវិមាន នៅថ្ងៃទី១៥ ខែមេសា ប្រកាសថា ក្រុងប៉េកាំង អាចប្រឈមនឹងពន្ធគយរហូតដល់ ២៤៥ភាគរយ។ ជាការឆ្លើយតបនៅថ្ងៃទី១៦ ខែមេសា ក្រសួងការបរទេសចិន មិនខ្លាចក្នុងការធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយអាម៉េរិកឡើយ ខណៈលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដំឡើងពន្ធនាំចូលទំនិញពីប្រទេសចិនឡើងដល់ ២៤៥% ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print