ភ្នំពេញ ៖ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជ និងរួមដំណើរ ដោយ លោកស្រីឧកញ៉ា អុឹង សុីស្រ៊ន និងលោកស្រី ម៉ែន សំអូន ព្រមទាំងលោកស្រី ឃួន មុំ បានអញ្ជើញសួរសុខទុក្ខ សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន ដែលត្រូវជាភរិយា សម្តេចពញាចក្រី ហេង សំរិន
នាល្ងាចថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាននាំមកនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូន ជូនចំពោះ សម្តេច ធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន និងបានគោរពជូនពរក្នុងឱកាសឆ្នាំថ្មីនេះ សូមបួងសួងដល់ទេវតា និង វត្ថុសក្តិសិទ្ធក្នុងលោកតាមជួយបីបាច់ថែរក្សាឲ្យសម្តេច ធម្មវិសុទ្ធវង្សា មានសុខភាពល្អ អាយុយឺនយូរ ៕
ដោយ ៖ សិលា