លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញបន្តដឹកនាំគណៈប្រតិភូក្រសួង និងមន្ទីរបំពេញទស្សនកិច្ចទៅកាន់ប្រទេសហុល្លង់

ចែករំលែក៖

ប្រទេសហុល្លង់៖ លោក ចាន់ ស៊ីណាត រដ្ឋ លេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូក្រសួង និងមន្ទីរខេត្តពាក់ព័ន្ធ នៅថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះ បំពេញទស្សនកិច្ចទៅកាន់ទីក្រុង Amsterdam ប្រទេសហុល្លង់ ដើម្បីស្វែងយល់លើសកម្មភាពអនុវត្តជាក់ស្តែងជាអចិន្រ្តៃយ៍របស់កម្មវិធីពង្រឹងសមត្ថភាពស្ថាប័ននៃវិទ្យាស្ថានទឹករបស់អង្គការសហប្រជាជាតិ UNESCO ដែលជាថ្នាលធ្វើការបណ្តុះបណ្តាលលើវិស័យគ្រប់គ្រងធនធានទឹកដ៏ល្អប្រសើរជូនដល់មន្រ្តីជំនាញទឹកទាំងអស់ក្នុងពិភពលោក។

លោករដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចនាពេលនេះ ក្នុងគោលបំណងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលបន្ថែមដល់មជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យធនធានទឹកនៃក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ធ្វើការបណ្ដុះបណ្ដាលបំប៉នបន្ថែមដល់បណ្តាមន្រ្តីនានាក្នុងមជ្ឈមណ្ឌលឱ្យកាន់តែមានលក្ខណៈល្អប្រសើរឡើងក្នុងកាលានុវត្ថភាពថ្មីនេះ ផ្លាស់ប្តូរបទពិសោធន៏ និងធ្វើទំនើបកម្មជាប្រចាំលើការគ្រប់គ្រងទឹក បញ្ជាទឹក និងប្រើប្រាស់ទឹកប្រកបដោយនិរន្តរភាព៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print