ស្លាប់៣នាក់ របូសធ្ងន់ ស្រាល៤នាក់ ក្នុងថ្ងៃតែមួយក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់ភ្លាមៗ នឹងកន្លែង និង មនុស្ស៤នាក់ រងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃតែមួយក្នុងខេត្តតាកែវ ។

takeo-2

ហេតុការណ៍មួយកើតឡើងកាលពីថ្ងៃទី២ ខែសីហា វេលាម៉ោង១៩និង២០នាទី នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រឃុំត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

ហេតុការណ៍ខាងលើបណ្ដាលអោយស្រ្តីវិកលចរឹកម្នាក់ ឈ្មោះ រិន ស្រីនាង អាយុ២៧ឆ្នាំ រស់នៅភូមិឡូរី សង្កាត់ក្នុង ក្រុងដូនកែវ បានស្លាប់ ។

បើយោតាមមន្រ្តីជំនាញចរាចរក្រុងដូនកែវបានអោយដឹងថា មុនពេលកើតហេតុ ស្រ្តីរងគ្រោះ បានដើរលើដងផ្លូវជាតិលេខ២ ហើយក៏ត្រូវបានរថយន្ដម៉ាកស៊ាំយ៉ុង បើកបរពីជើងទៅត្បូង បុកស្រ្តីរងគ្រោះហើយបានបើករត់ចម្ងាយ៥០០ម៉ែត្រ អ្នកបើកបររត់គេចខ្លូនបាត់ស្រមោល ។

ករណីទី២កើតឡើងនៅស្រុកព្រៃកប្បាស បណ្ដាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ ។ មន្រ្តីជំនាញឲ្យដឹងថា នៅថ្ងៃទី២ ខែសីហា វេលាម៉ោង២០ នៅលើផ្លូវខេត្តលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ១៥ និងលេខ១៦ ភូមិត្រពាំងស្វាយ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស បណ្ដាលអោយមនុស្សម្នាក់ស្លាប់ និង២នាក់របួសធ្ងន់ ។

មុនពេលកើតហេតុ ម៉ូតូម៉ាកសង់កូរ៉េសន្ដោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ ១BB- ៥២៨៦ បើកមកដល់ចំណុចខាងលើ ហើយក៏មានម៉ូតូម៉ាកសង់ សេ១២៥ បើកបរដោយឈ្មោះសាន់ ដេត ភេទប្រុស អាយុ១៩ឆ្នាំ និងអ្នករួមដំណើជាមួយឈ្មោះហង់ សុថៃ អាយុ២២ រស់នៅភូមិ ឃុំ ជាមួយគ្នា បានបុកចំអ្នកបើកម៉ូតូរ៉ឺម៉កពេញទំហឹង បណ្ដាលអោយអ្នកបើកម៉ូតូរ៉ឺម៉កស្លាប់ភ្លាមៗ ចំណែកអ្នកជិះម៉ូតូសង់សេ១២៥រងបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស ។

ករណីទី៣ កើតឡើងនៅថ្ងៃទី២ ខែសីហា វេលាម៉ោង០០និង២០នាទី រំលងអធាត្រ តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ៣៤ និងលេខ៣៥ ភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី បណ្ដាលអោយស្លាប់១ របួសធ្ងន់១ និងរបួសស្រាល១នាក់ ។
គ្រោះថ្នាក់ចរាចរខាងបង្កដោយម៉ូតូ និងម៉ូតូ បើកបញ្រ្ជាស់ទិសគ្នា ។

បច្ចុប្បន្នមធ្យោបាយធ្វើដំណើរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ ត្រូវបានមន្ត្រីជំនាញចរាចរតាមមូលដ្ធានយកទៅរក្សាទុក និងស្រាវជ្រាវបន្ដ ៕

ដោយ៖ ជីសូរកា

...

takeo-1

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print