រថយន្ត​ដែល​ប្រធានាធិបតី​ ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា​ គឺជាពាសដែក​ការពារ​​ដ៏​រឹងមាំ​ជា​ទី​បំផុត

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ប្រធានាធិបតី​ ស៊ី ជីនពីង​ ក្នុងអំឡុង​ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់​លោក ស៊ី ជីនពីង នៅ​កម្ពុជា​ នា​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០២៥​នេះ បានប្រើប្រាស់រថយន្តផ្លូវការរបស់​លោកផ្ទាល់ ត្រូវ​គេ​​កត់​សម្គាល់​ឃើញ​​ថា​៖​ ជា​ Limousine Hongqi N701 ប្រភេទ​កម្រ និង​​មានពាសដែក​ការពារ​​ដ៏​រឹងមាំ​ជា​ទី​បំផុត។

តោះ! ចង់ដឹងអត់ខ្លះ​ៗអំពី Limousine Hongqi N701​ មានដូចខាងក្រោម​៖

*ទិដ្ឋភាពដ៏កម្រនៃរថយន្ត Limousine ប្រធានាធិបតីចិន

Hongqi N701 ដែលផលិតដោយក្រុមហ៊ុនរថយន្តប្រណិតរបស់ចិន Hongqi ត្រូវបានប្រើប្រាស់ផ្តាច់មុខដោយមេដឹកនាំកំពូលរបស់ប្រទេស ហើយមិនមានសម្រាប់ការទិញ​លក់​ជាសាធារណៈ​នោះ​ទេ។ លោក ស៊ី បាន​យក​រថយន្ត​ប្រណិត​នេះ​ទៅ​ជិះ​នៅ​ក្រៅ​ប្រទេស​​បាន​តែ​ប៉ុន្មាន​ដង​ប៉ុណ្ណោះ។ មុន​រថយន្ត​នេះ​​បង្ហាញ​វត្តមាន​នៅ​កម្ពុជា លោក ស៊ី ក៏​ធ្លាប់​យក​​វា​ទៅ​ជិះ​នៅ​ប្រទេស​មួយ​ចំនួន​ផង​ដែរ​ដូចជា ម៉ាឡេស៊ី ហុងកុង និង​សហរដ្ឋ​អាមេរិក។

*មុខងារសុវត្ថិភាពកម្រិតខ្ពស់

ខណៈពេលដែលលក្ខណៈបច្ចេកទេសផ្លូវការនៅតែមិនត្រូវបានបញ្ចេញ របាយការណ៍​មួយ​ចំនួន​បានបង្ហាញថា N701 ត្រូវបានបំពាក់ដោយពាសដែកកម្រិតយោធា កញ្ចក់ការពារគ្រាប់កាំភ្លើង និងសំបកកង់​​ការពារ​ការ​មុត​ឬ​ធ្លាយ។ វា​ក៏​ត្រូវ​បាន​គេ​ជឿ​ថា​មាន​កាប៊ីន airtight ជាមួយ​នឹង​ប្រព័ន្ធ​ចម្រោះ​ខ្យល់​ថ្នាក់​ខ្ពស់​ដើម្បី​ការពារ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​គីមី​ផង​ដែរ។

*និមិត្តសញ្ញា​នៃ​កិត្យានុភាពជាតិ

ការ​ប្រើប្រាស់​ Hongqi N701 ក្នុងអំឡុងពេលទស្សនកិច្ចអន្តរជាតិ បានគូសបញ្ជាក់ពីការសង្កត់ធ្ងន់របស់ប្រទេសចិនលើការបង្ហាញពីសមត្ថភាពផ្នែកវិស្វកម្មក្នុងស្រុក​របស់​ខ្លួន។ តាមរយៈការ​បង្ហាញ​វត្តមាន​​យានជំនិះ​នេះ​ទៅក្រៅប្រទេស ចិនបានតម្រឹមខ្លួនឯងជាមួយនឹងមហាអំណាចផ្សេងទៀត​លើ​ពិភពលោក​ដែល​ផលិត​យានជំនិះរដ្ឋ​ដ៏​រឹងមាំសម្រាប់មេដឹកនាំរបស់ពួកគេ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print