ខេត្តកំពង់ចាម÷ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ រយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ មកដើរលេងកម្សាន្តក្នុងក្រុងកំពង់ចាម និងតាមរមណីយដ្ឋាននានា តាមតួលេខបឋមគឺជិត ៣លាននាក់ ។
បើតាមរបាយការណ៍តួលេខបឋមពីមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា ចំនួនទេសចរជាតិ បរទេស និងអ្នកដើរលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានដូចខាងក្រោម ៖ ស្ថិតិប្រចាំថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ -ទេសចរជាតិសរុបចំនួន ៩៣១,៣១៧ នាក់ -ទេសចរបរទេសសរុបចំនួន ១២៦ នាក់ *សរុប៖ ៩៣១,៤៤៣ នាក់ ។
រីឯស្ថិតិប្រចាំថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ -ទេសចរជាតិសរុបចំនួន ១,១១០,៨២៧ នាក់ -ទេសចរបរទេសសរុបចំនួន ១៤១ នាក់ សរុប ១,១១០,៩៦៨នាក់ និងស្ថិតិប្រចាំថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ -ទេសចរជាតិសរុបចំនួន ៧៥០,៨៧២ នាក់ -ទេសចរបរទេសសរុបចំនួន ៨៦នាក់ សរុប៖ ៧០៥,៩៥៨ នាក់ ។
មន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា ស្ថិតិសរុបរយៈពេល៣ថ្ងៃ ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ មានទេសចរជាតិសរុបចំនួន ២,៧៤៧,៨៧៥ នាក់ -ទេសចរបរទេសសរុបចំនួន ៣៥៣ នាក់
សរុប៖ ២,៧៤៨,២២៨ នាក់។