អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ “ចងចំណង មិត្តភាពពាន់ឆ្នាំ” “ធ្វើ ការ ប្រាស្រ័យ ទាក់ ទង ដោយ ចិត្ត ស្មោះ” ។ល។ អ្នកផង ទាំង ពួងតែងតែ ប្រើប្រាស់ពាក្យ ដ៏ល្អបវរ ទាំងនេះមក ពិពណ៌នា ទំនាក់ទំនងដ៏ មេត្រីភាព រវាងចិននិង ម៉ាឡេស៊ី ។ លោកប្រធានរដ្ឋចិន Xi Jinping បានបំពេញ ទស្សនកិច្ច ផ្លូវរដ្ឋនៅ ប្រទេស ម៉ាឡេ ស៊ី ពីថ្ងៃទី១៥ដល់ ថ្ងៃទី១៧ខែមេសា ភាគីទាំងពីរ បាន ឯកភាពគ្នា កសាង សហគមន៍ រួមវាស នាចិន-ម៉ាឡេស៊ី ដែល ប្រកបដោយ យុទ្ធសាស្ត្រ កម្រិតខ្ពស់ ដើម្បីបង្កើត “៥០ឆ្នាំមាស ”ថ្មីនៃទំនាក់ ទំនងរវាងចិន និងម៉ាឡេស៊ី ។
គេហទំព័រ «CCFR China state-controlled media » ក្នុងស្ថានការណ៍ថ្មី តើត្រូវ កសាង សហគមន៍រួម វាសនាចិន-ម៉ាឡេស៊ី ប្រកបដោយ យុទ្ធសាស្ត្រ កម្រិតខ្ពស់តាម របៀប ណា? លោកប្រធានរដ្ឋចិន Xi Jinping បាន លើកឡើង សំណើ បីចំណុច ពោល គឺ “ប្រកាន់ ខ្ជាប់ នូវភាព ជា ម្ចាស់ ការ ខាង យុទ្ធសាស្ត្រ និង ធ្វើ កិច្ច សហការ ជា យុទ្ធសាស្រ្ត ដែល ប្រកប ដោយ ស្តង់ ដារ ខ្ពស់ ” “ប្រមូល ផ្តុំ កម្លាំង អភិវឌ្ឍន៍ ដើម្បី បង្កើត ជា គំរូភាព នៃ ការ អភិវឌ្ឍ និង កិច្ច សហប្រ តិប ត្តិ ការ ប្រកប ដោយ គុណភាព ខ្ពស់” និង “បន្ត វេន ចំណង មិត្តភាព ពី មួយ ជំនាន់ ទៅ មួយ ជំនាន់ និង ធ្វើ ឱ្យ ស៊ីជម្រៅ នូវ ការ ផ្លាស់ ប្តូរនិង ការ រៀនសូត្រ អរិយធម៌ពី គ្នា” ។
គេហទំព័រ «CCFR China state-controlled media » បើមើលពី ស្រទាប់យុទ្ធសាស្ត្រ គំនិតឯកភាព រួមមួយ ចំនួន ដែលថ្នាក់ដឹកនាំ នៃប្រទេស ទាំង ពីរ បានឈានដល់ លើកនេះបាន ឈរលើមូលដ្ឋាន នៃ ទ្វេភាគីផង ហើយ ក៏ យក ឈ្នះលើ ទ្វេ ភាគី ផងដែរ ដែលមាន អត្ថន័យជាក់ស្តែង ដ៏សំខាន់ ។ មួយផ្នែក ភាគីទាំងពីរ រំលឹកឡើង វិញ ពី ការគាំទ្រយ៉ាង មុតមាំ ទៅវិញទៅមក លើបញ្ហា ពាក់ ព័ន្ធ ដល់ ផល ប្រយោជន៍ ស្នូល រៀង ខ្លួន ក៏ ដូច ជា បញ្ហា ធំ និង សំខាន់ ដែល យក ចិត្ត ទុក ដាក់ ដូច គ្នា ។ មួយ ផ្នែកទៀត ចិននិងម៉ាឡេស៊ី សុទ្ធ តែផ្តួចផ្តើមឱ្យ បង្កើនសាមគ្គីភាពនិង កិច្ចសហប្រតិបត្តិការ ដើម្បី ទប់ទល់នឹង ហានិភ័យ និង បញ្ហាប្រឈម ហើយ សន្យាថា នឹងរួមគ្នា គាំពារ ប្រព័ន្ធ ពាណិជ្ជកម្មពហុភាគី ។ ក្នុង នាម ជា ប្រធាន ផ្លាស់វេន នៃអាស៊ាន ភាគីម៉ាឡេស៊ី ក៏បានបង្ហាញថា អាស៊ាន នឹង មិនឯកភាព ជា មួយ រាល់ ទង្វើណាមួយ ដែលដំឡើង ពន្ធគយ ដោយឯកតោភាគី ទេ ។ នេះបាន បញ្ចេញ ស ញ្ញា យ៉ាង ច្បាស់ លាស់ ទៅកាន់ ពិភពលោក ថា នឹង រួមគ្នាទប់ ទល់នឹង ការ ប៉ះ ទង្គិច ផ្នែក ភូមិ សា ស្ត្រ នយោបាយនិង ការបដិបក្ខគ្នាជា ក្រុម ហើយ ប្រយុទ្ធ ប្រឆាំង នឹង ចរន្តបញ្រ្ចាស នៃ ឯក តោ ភា គី និយមនិងគាំ ពារនិយម ។
ក្នុងអំឡុងពេល បំពេញ ទស្សនកិច្ច ថ្នាក់ដឹកនាំ របស់ ប្រទេស ទាំងពីរ បានរួមគ្នា ធ្វើជា សាក្សី នៃ ការផ្លាស់ប្តូរ ឯកសារ សហប្រតិបត្តិការទ្វេភាគី ជាង៣០ច្បាប់ រវាងចិននិង ម៉ាឡេស៊ី ដែល គ្របដណ្តប់វិស័យជា ច្រើន ដូចជា កិច្ចសហប្រតិបត្តិការ ខាងគំនិត ផ្តួចផ្តើម សកលធំបី សេដ្ឋ កិច្ច ឌីជីថល ពាណិជ្ជកម្មសេវាកម្ម បន្ទប់ពិសោធន៍ ចម្រុះ បញ្ញាសិប្បនិម្មិត ផ្លូវដែក និង ការនាំចេញ កសិផល ទៅកាន់ ប្រទេសចិនជាដើម ។ អាច ប៉ាន់ប្រមាណថា ក្នុង “៥០ឆ្នាំមាស” ថ្មីខាង មុខ កិច្ចសហប្រតិបត្តិការ ជាក់ស្តែង រវាងចិននិង ម៉ាឡេស៊ីនឹង មានភាព កាន់តែជិតស្និទ្ធ និងមាន គុណភាព កាន់តែខ្ពស់ ដើម្បីជំរុញ ឱ្យ ប្រទេសទាំងពីរ សម្រេចបាននូវ ការអភិវឌ្ឍ កាន់តែធំ ។
“រួមសុខរួមទុក្ខ និងចែករំលែក វិបុលភាពជា មួយ គ្នា ” នេះជាការ ឆ្លុះ បញ្ចាំង ដ៏ ពិតប្រាកដ នៃសហ គមន៍រួម វាសនាចិន-ម៉ាឡេស៊ី ។ ឈរលើ ទីចាប់ផ្តើមថ្មី កសាង សហគមន៍ រួមវាសនាចិន -ម៉ាឡេស៊ី ប្រកបដោយ យុទ្ធសាស្ត្រ កម្រិតខ្ពស់ ទទួលបាន ការគាំទ្រពី ប្រជាជន សម្រប ទៅ តាមនិន្នាការ អភិវឌ្ឍន៍ទូទៅ ដែល នឹង បំពេញបន្ថែម កម្លាំងចលករថ្មី ដល់ កិច្ចសហប្រតិបត្តិ កា រ រវាងប្រទេសទាំងពីរ ។ អាច ប៉ាន់ប្រមាណថា “ ៥០ឆ្នាំមាស”ថ្មីនៃ ទំនាក់ ទំនង រវាងចិននិង ម៉ាឡេស៊ីនឹងមាន ភាពកាន់តែ ល្អប្រសើរ ៕
ដោយ ៖ សិលា