សមត្ថកិច្ចបញ្ជូនស្ត្រីបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ម៉ាក់ LEXUS NX200Tពណ៏ខ្មៅ ផ្លាកលេខ ភ្នំពេញ 2BS 3393 ទៅបុកជាមួយនឹងបុរសម្នាក់ជិះម៉ូតូសណ្ដោងរឺម៉ក់ធ្វើឲ្យបាត់បង់អាយុជីវិតបុរសម្នាក់ ទៅតុលាការ !

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រីឈ្មោះថូ មករា អាយុ ២៧ឆ្នាំ ដែលបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ម៉ាក់ LEXUS NX200Tពណ៏ខ្មៅ ផ្លាកលេខ ភ្នំពេញ 2BS 3393 ទៅបុកជាមួយនឹងបុរសម្នាក់ជិះម៉ូតូសណ្ដោងរឺម៉ក់ម៉ាក YAMAHA SIRIUS ពណ៌ខ្មៅគ្មានផ្លាកលេខ ធ្វើឲ្យបាត់បង់អាយុជីវិតបុរសម្នាក់ នៅត្រង់ចំណុច ក្រុមហ៊ុនខេហ្វរ ផ្លូវជាតិលេខ 5 ភូមិផ្សារតូច សង្កាត់ទួលសង្កែទី 1 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោង ១៧ :០០នាទីល្ងាច ថ្ងៃទី ១៦ មេសា ឆ្នាំ ២០២៥ ហើយតេទៅឪពុកខ្លួនដើម្បីអន្តរាគមន៍ឈ្លោះប្រកែកគ្នាពេញហ្នឹងនោះ ឥឡូវច្បាប់មានវិធានការហើយ..គឺសមត្ថកិច្ចបញ្ជូនស្ត្រីបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ម៉ាក់ LEXUS NX200Tពណ៏ខ្មៅ ផ្លាកលេខ ភ្នំពេញ 2BS 3393 ទៅបុកជាមួយនឹងបុរសម្នាក់ជិះម៉ូតូសណ្ដោងរឺម៉ក់ធ្វើឲ្យបាត់បង់អាយុជីវិតបុរសម្នាក់ ទៅតុលាការ ! ចាត់វិធានការតាមផ្លូវច្បាប់ ។ នេះបើយោងតាមដីកាអម របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ផែនការងារនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជម្រាបជូនលោកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖

សំណើសុំបញ្ជូនសំណុំរឿង-វត្ថុតាង និងអ្នកបើកបររថយន្ត ទៅសាលាដំបូងរាជធានីភ្នំពេញ ក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ កាលពីថ្ងៃពុធ ៤រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ វេលា ម៉ោង១៧ និង០០នាទី ត្រង់ចំណុចមុខក្រុមហ៊ុនខេហ្វ័រ លើផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print