សម្តេចធិបតី ផ្ញើសារលិខិតរំលែកមរណទុក្ខ ផ្ញើជូនលោក សៅ ផល្លា និងលោកស្រី ឆាយ សោភ័ណ្ឌ ព្រមទាំងក្រុមគ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

សារលិខិតរំលែកមរណទុក្ខ

ផ្ញើជូន

លោក សៅ ផល្លា និងលោកស្រី ឆាយ សោភ័ណ្ឌ ព្រមទាំងក្រុមគ្រួសារ

លោក និងលោកស្រី ជាទីស្រលាញ់រាប់អាន!

ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួលរំជួលចិត្តយ៉ាងខ្លាំង ដោយទទួលដំណឹងថា លោក ផល្លា រតនា ត្រូវជាកូនរបស់ លោក និងលោកស្រី ដែលបានទទួលមរណភាពក្នុងអាយុ ២៤ឆ្នាំ នៅក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ខណៈកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខប្រកបដោយ សេចក្តីសង្វេគអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រមទាំងសោកស្តាយ ស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះការបាត់បង់កូនជាទីស្រលាញ់ ដែលប្រកបដោយកតញ្ញូតាធម៌ គុណធម៌ ចំពោះឪពុកម្តាយ ជីដូន ជីតា និងញាតិមិត្តជាទីស្រលាញ់។

ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក ផល្លា រតនា សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

សូម លោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលនូវការស្រលាញ់រាប់អានពីខ្ញុំ និងភរិយា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print