រថយន្តដឹកកុងតឺន័រក្រឡាប់នៅចិញ្ចើមផ្លូវដោយសារតែបើកប្រជែងពេលភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ ផ្តើមចេញពីការបើកបរមិនគោរពច្បាប់ចរាចរណ៍ប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គគួបផ្សំជាមួយស្ថានភាពធាតុអាកាសមិនអំណោយផលនោះ រថយន្តដឹកកុងតឺន័រ១គ្រឿងបានក្រឡាប់ដោយសារតែអ្នកបើកបរបើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គនៅពីមុខក៏ជាន់ហ្វ្រាំងបង្ខំបណ្តាលឲ្យក្រឡាប់នៅចិញ្ចើមផ្លូវ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរនោះឡើយ ។

ករណីគ្រោះថ្នាក់ចរាចរណ័បង្កឡើងដោយការបើកបរមិនប្រយ័ត្ននេះបានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចស្ពានចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

រថយន្តដែលជួបគ្រោះថ្នាក់ម៉ាកISUZU ពណ៌លឿង ជារបស់ក្រុមហ៊ុន”ឆាយដាយ” ពាក់ស្លាកលេខ ភ្នំពេញ3D-1579 ចំណែកកន្ទុយខាងក្រោយពាក់ស្លាក់លេខ ក្រុងព្រះសីហនុ 4A-8111 ពោលគឺក្បាលរថយន្តពាក់ស្លាកលេខផ្សេង រឺឯរ៉ឺម៉កសម្រាប់ដឹកកុងតឺន័រពាក់ស្លាកលេខផ្សេង ក្រោយកើតហេតុអ្នកបើកបរមិនប្រាប់អត្តសញ្ញាណឡើយហើយក៏មិនរត់ចោលរថយន្តដែរដោយសារករណីនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ប៉ុន្តែបង្កការខូចខាតដល់សាច់ផ្លូវជាតិ ។

លោក ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌបានប្រាប់ដូច្នេះថា ករណីក្រឡាប់រថយន្តដឹកទំនិញនេះមិនបង្កគ្រោះថ្នាក់ដល់អ្មកដទៃទេ ដូច្នេះហើយសមត្ថកិច្ចមិនបានឃាត់ទុកឡើយគឺខាងម្ចាស់ក្រុមហ៊ុនជាអ្នកយករថយន្តមកស្ទូចហើយបើកចេញទៅកាន់ក្រុមហ៊ុនបាត់ទៅ ៕

sndos (1) sndos (5) sndos (4) sndos (3) sndos (2)

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print