អតីតកីឡាករអន្តរជាតិហ្គាបុង(Gabon)
Aaron Boupendza បានទទួលមរណភាពក្នុងអាយុ 28 ឆ្នាំ បន្ទាប់ពីធ្លាក់ពីលើអគារជាន់ទី 11 ក្នុងប្រទេសចិន។
ខ្សែប្រយុទ្ធដែលធ្លាប់លេងឱ្យក្លឹប FC Cincinnatiនៅសហរដ្ឋអាមេរិក និងក្លឹបរ៉ូម៉ានី Rapid București បានចូលរួមជាមួយក្លឹប Zhejiang FC របស់ចិន Super League កាលពីដើមឆ្នាំនេះ។
អាជ្ញាធរបានបញ្ជាក់ថា «បន្ទាប់ពីការស៊ើបអង្កេតនៅនឹងកន្លែង ការចុះសួរសុខទុក្ខ និងសម្ភាសន៍ភាគីពាក់ព័ន្ធដោយមន្ត្រីសន្តិសុខសាធារណៈ និងពិនិត្យវីដេអូតាមដាន បានរកឃើញថា គាត់បានស្លាប់បន្ទាប់ពីធ្លាក់ពីលើយ៉រនៃផ្ទះជួលរបស់គាត់ មិនមែនករណីព្រហ្មទណ្ឌទេ»។
ចំណែកក្លឹប
Zhejiang FC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងសហការយ៉ាងពេញលេញជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេត។
ប្រធានាធិបតីបណ្ដោះអាសន្នហ្គាបុង លោក Brice Clotaire Oligui Nguema បាននិយាយនៅលើ បណ្តាញសង្គម X ថា “វាពិតជាសោកស្ដាយជាខ្លាំង ដែលខ្ញុំបានដឹងពីសោកនាដកម្មរបស់ Aaron Boupendza ដែលជាខ្សែប្រយុទ្ធដ៏មានទេពកោសល្យ ដែលបាននាំមកនូវកិត្តិយសដល់កីឡាបាល់ទាត់ ហ្គាបុង ។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់គាត់។ សូមព្រះប្រទានពរដល់ព្រលឹងគាត់”។