ភ្នំពេញ ៖ កូនប្រុសពៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតទទួលបានមេដាយមាសផ្នែកគណិតវិទ្យាពិភពលោក១ទៀតហេីយ ។ នេះបើយោងតាមការបង្ហោះលើផេកផ្លូវការ របស់ស្ត្រីទី១កម្ពុជា គឺលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧត្តមភរិយា សម្តេចធិបតី នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។
លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបង្ហោះយ៉ាងដូច្នេះថា ៖ អបអរសាទរកូនពូជទទួលបានមេដាយមាសផ្នែកគណិតវិទ្យាពិភពលោក១ទៀតហេីយ។ ប្រលងនៅប្រទេសAustralia ដែលមានប្រទេសចំនួន១៥ប្រទេសចូលរួមប្រលង។
សូមបញ្ជាក់ថា ៖ កុមារា ហ៊ុន ពេជមុនី្នរិទ្ធិសិទ្ធិ កូនប្រុសពៅរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា តែងបានទទួលវិញ្ញាបនបត្រជ័យលាភី និងមេដាយមាស គណិតវិទ្យា ចំណាត់ថ្នាក់លេខ១ លំដាប់ពិភពលោកជាច្រើន ហើយញឹកញាប់បំផុត ដោយសារគាត់រៀនពូកែ(កូនពូជ)…! ៕
ដោយ ៖ សិលា