ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ចូលចិត្តកីឡាវាយកូនហ្គោល ជាកីឡាពេលព្រឹកដើម្បីសុខភាពនៅគ្រប់ទីលាន ខណៈសម្តេចមានពេលសម្រាកពីការងារ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ នៅព្រឹកនេះ ! បានបង្ហោះលើផេកផ្លូវការថា ៖ កម្រងរូបភាព សម្តេចតេជោ ហ៊ុន សែន អញ្ជើញវាយកូនហ្គោល កីឡាពេលព្រឹកដើម្បីសុខភាពនៅទីលានវាយកូនហ្គោល ឈុន អូន នាព្រឹកថ្ងៃទី១៩ មេសា ២០២៥ ក្នុងបង្ហាញរូបថតជាច្រើនសន្លឹកក្នុងសកម្មភាពសម្តេចនៅទីលានវាយកូនហ្គោល ឈុន អូន។
សម្តេចតេជោ សូមបងប្អូនជនរួមជាតិហាត់ប្រាណឲ្យបានខ្ជាប់ខ្ជួនដើម្បីសុខភាពល្អប្រសើរទាំងអស់គ្នា។
សូមបញ្ជាក់ថា ៖ ផ្ការីកគ្រប់រដូវក្រោមម្លប់សន្តិភាព របស់សម្ដេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋខ្មែរពេញផ្ទៃប្រទេស កំពុងមានស្នាមញញឹម និងភាពរីករាយជួបជុំក្រុមគ្រួសារ នាឱកាសចូលឆ្នាំខ្មែរប្រពៃណីជាតិ ដោយគ្មានការភ័យខ្លាចដូចអតីតកាល ដោយសម្ដេចបានលើកឡើងថា ៥០ឆ្នាំមុនកម្ពុជាកំពុងប្រយុទ្ធគ្នារហូតដល់ការសម្ដេចរងរបួសភ្នែកនៅព្រឹកថ្ងៃទី១៦ខែមេសាឆ្នាំ១៩៧៥ ៕
ដោយ ៖ សិលា