បាល់ប៉េណាល់ទីមួយគ្រាប់របស់Raphinhaចុងម៉ោងជួយ Barcelona បន្តនាំមុខ៧ពិន្ទុនៅLaLiga

ចែករំលែក៖

ក្រុមបាល់ទាត់Barcelonaនៅបន្តនាំមុខឈរលើកំពូលតារាងអេស្ប៉ាញLaLigaក្រោយយកឈ្នះក្រុម

Celta Vigo ដោយលទ្ធផល 4-3នៅក្នុងទឹកដីរបស់ខ្លួនកាលពីយប់ម៉ិញ។

ម្ចាស់ផ្ទះដឹកដោយលោក

Hansi Flickត្រូវបានក្រុមភ្ញៀវនាំមុខមុន3-1ក្នុងរយៈពេល៦២នាទីដោយ

ការស៊ុតបាល់បញ្ចូលទីរបស់ Borja Iglesiasទាំង៣គ្រាប់របស់ក្រុម

Celta Vigo។
នៅនាទីទី៦៤និង៦៨កីឡាករDani Olmo និង Raphinhaរកបានម្នាក់មួយគ្រាប់ធ្វើឱ្យម្ចាស់ផ្ទះតាមបានស្មើវិញ។
ក្រុមCelta សង្ឃឹមទទួលបាន១ពិន្ទុវិលត្រលប់ទៅផ្ទះវិញប៉ុន្តែ

ភ្លាត់ស្នៀត រងការពិន័យត្រូវបានផ្តល់តាមការណែនាំរបស់ VAR ហើយ Raphinha បានបង្កើនការស៊ុតបញ្ចូលទីពិន័យ១១ម៉ែត្រនៅក្នុងនាទទី៩៨ជិតចប់ការប្រកួត។

 

ជ័យជម្នះនេះបានពង្រីកការនាំមុខរបស់ Barcelona លើក្រុមលេខ 2 Real Madrid ដល់ទៅ 7 ពិន្ទុ មុនពេលដែល Real ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Athletic Bilbao នៅថ្ងៃអាទិត្យយប់នេះ។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print