ឋានៈដល់អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជំរិតទារលុយពីអ្នកលក់ផលិតផល តាម អនឡាញ

ចែករំលែក៖

ភ្នំពេញ ៖ មិនចោលគំនិត ! «កន្ទេលធំបន្លំដេក ឬត្រីងៀតឆ្លៀតពង» យកតួនាទី ឬក្លែងតួនាទីទាញយកប្រយោជន៍តាមរយៈអំពើពុករលួយ គឺងាយអស់បុណ្យស័ក្តិតួនាទីហើយ ក្នុងសម័យ វះ កាត់នេះ ។

សូមបញ្ជាក់ថា ៖ លោកវរៈសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុ កា )អនុប្រធាន នាយកដ្ឋាន នគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃ អគ្គស្នងការ ដ្ឋាន នគរបាល ជាតិ ក្រសួង មហាផ្ទៃ រងការ ចោទប្រកាន់ ថា បាន ជំរិតទារ លុយ ប្រជាពលរដ្ឋ ដែល រកស៊ី មុខរបរ លក់ ផលិតផល តាម អនឡាញ បន្តិច បន្តួចដេីម្បី ចិញ្ចឹម ក្រពះ ចំនួន ៥០០ ដុល្លារ សហរដ្ឋអាមេរិក ឈានដល់បានសម្រេច និងតម្រូវឱ្យបង់៣០០ដុល្លារក្នុង១ខែថែមទៀត។

តាមរយៈ ភស្តុតាង ដែល គេទទួល បាន នៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២៥ វេលា ម៉ោង ១៥:៣៣ នាទី រសៀល ! គឺត្រូវយកមកបង្ហោះលើ Facebook នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ។
ក្នុងនោះជនរងគ្រោះ បាន វេលុយ តាម រយៈគណនី ធនាគារ ACLEDA ទៅអោយ ឈ្មោះ Thun Satouka ចំនួន ៥០០ ដុល្លារ យ៉ាងពិតប្រាកដ ! នេះជាអំពើពុករលួយ ដែលមិនអាចទុកឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អង្គភាពឡើយ។

ជនរងគ្រោះ បានប្រាប់ បន្ថែម អោយដឹង ទៀតថា ៖ ពេល ជំរឹត ទារប្រាក់ ពីគាត់ ឈ្មោះ សាធុកា នេះ មិនបាន បង្ហាញ អត្តសញ្ញាណ របស់ ខ្លួន ជា នគរបាល សេដ្ឋកិច្ចទេ តែ អះអាងថា ខ្លួន ជា មន្ត្រី គយចល័ត ដែល មាន អំណាច ចាប់ បង្ក្រាប ផលិត ផល ទូទាំង ប្រទេស ។ គាត់បន្តថា ៖ ដោយមិនយល់ ពីច្បាប់ និងដោយភ័យខ្លាច ចំពោះ ការ គំរាមកំហែង របស់ លោក វរសេនីយ៍ ទោ សាន សាធុ កា ជនរងគ្រោះ ក៏ អោយ លុយ ៥០០ ដុល្លារ តាមការ ទាមទារ របស់ លោក សាធុកា ទៅ ។

បន្ទាប់ ពី បាន លុយ ចំនួន ៥០០ ដុល្លារ រួចហេីយ លោកវរៈសេនីយ៍ទោ សាន សាធុកា បាន តម្រូវ អោយ ជ នរងគ្រោះ ត្រូវ បង់លុយ ប្រចាំខែ អោយគាត់ ក្នុង ១ខែ ចំនួន ៣០០ ដុល្លារថែម ទៀត ជាថ្នូរ នឹងការ មិនចុះចាប់ ។

ដោយមេីលឃេីញ អំពើ អយុត្តិធម៌ បែបនេះ ម្យ៉ាងទៀត ជនរងគ្រោះ រកស៊ី បន្តិច បន្តួច គ្រាន់ ចិញ្ចឹម កូន គ្មាន លទ្ធភាព រកលុយ បង់ ជូន លោក វរសេនីយ៍ ទោ សាន សាធុ កា ជនរងគ្រោះ ក៏ ស្នើសុំឱ្យថ្នាក់លើ ជួយ អន្តរាគមន៍ ការពារ ផលប្រយោជន៍ រកស៊ី របស់ គាត់ ផង ។

ដូច្នេះ ហើយទើបមានការបង្ហោះលើ Facebook ផ្សាយ ជាដំណឹង ជូន លោកនាយឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ និង លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ មេត្តាជ្រាប ជាដំណឹង ដេីម្បី មាន វិធានការ ចំពោះ មន្ត្រី ដែល ធ្វើ ទុក្ខ បុក ម្នេញ ប្រជាពលរដ្ឋ តើជាការពិត ឬមួយយ៉ាងណា ? ខណៈមានថ្នាក់ដឹកនាំខាងបង្ក្រាបផលិតផលក្លែងក្លាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើជំរិតទារប្រាក់បែបនេះ ត្រូវបានលោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ដកមុខដំណែង ដកស័ក្តិជាច្រើននាក់រួចមកហើយ ។
ពាក់ព័ន្ធករណីនេះ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ លោកវរៈសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុ កា ) បានប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ថា ៖ ខ្ញុំអត់ដឹងទេ ព្រោះមិនបានធ្វើចឹងផង ! ….ត្រង់សំណួរសួរថា ៖ ហេតុអីការផ្ញើលុយទៅតាមរយៈគណនី(អេសុីលីដា ) មានឈ្មោះ THUN SATHOUKA ! លោកវរៈសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុ កា )អនុប្រធាន នាយកដ្ឋាន នគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ច បានបញ្ជាក់ថា ៖ «អត់មានគណនីខ្ញុំទេ គឺខ្ញុំអត់ដឹងសោះ» ។
សូមជម្រាបថា ៖ វរៈសេនីយ៍ទោ សាន សាធុកា ហៅ (ធន់ សាធុ កា )អនុប្រធាន នាយកដ្ឋាន នគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ច បានឡើងតួនាទីធំជាស័ក្តិ បានន័យផ្លោះពីអនុប្រធានការិយាល័យ ឡើងដល់អនុប្រធាន នាយកដ្ឋាន នគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ច ក្នុងនោះអ្នកផ្លោះមកជាអនុប្រធាននាយកដ្ឋានប្រមាណជា១០នាក់ឯណោះ ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print