អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពីថ្ងៃទី១៩ខែមេសា តាមម៉ោងក្នុងតំបន់ យោងតាមការផ្សាយដំណឹងនៃទូរទស្សន៍ប៉ូស្តិ៍ព័ត៌មាននិងពាណិជ្ជកម្មនៃអ្នកប្រើប្រាស់អាមេរិក ហៅកាត់CNBCឱ្យដឹងថា ការស្ទង់មតិចំពោះសេដ្ឋកិច្ចជាតិអាមេរិករបស់CNBCនាពេលថ្មីៗបានបង្ហាញថា ដោយសារវិធីសាស្រ្តរបស់លោកត្រាំប្រធានាធិបតីអាមេរិកក្នុងការដោះស្រាយបញ្ហាពន្ធគយ អតិផរណានិងការចំណាយរបស់រដ្ឋាភិបាលបានបណ្តាលឱ្យមានការមិនពេញចិត្តយ៉ាងទូលំទូលាយ បានជា អត្រាគាំទ្ររបស់គាត់អំពីបញ្ហាសេដ្ឋកិច្ចបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងដំណើរជីវិតជាប្រធានាធិបតី។តាមការផ្សាយដំណឹងឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៤៩%បានសម្គាល់ឃើញថា សេដ្ឋកិច្ចអាមេរិកនឹងកាន់តែអាប់អួទៅៗនៅមួយឆ្នាំខាងមុខនេះ។
គេហទំព័រ «CCFR China state-controlled media » ការស្ទង់មតិបានរកឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៤៤ភាគរយបានឯកភាពជាមួយវិធីសាស្រ្តដោះស្រាយបញ្ហារបស់លោកត្រាំ ខណៈពេលដែលអ្នកផ្តល់បទសម្ភាសន៍ចំនួន៥១ភាគរយសម្តែងការប្រឆាំង។ ចំពោះបញ្ហាសេដ្ឋកិច្ច អត្រាគាំទ្ររបស់លោកត្រាំគឺ៤៣% ហើយអត្រាប្រឆាំងគឺ៥៥%។
គេហទំព័រ «CCFR China state-controlled media » អ្នកទទួលខុសត្រូវនៃHart Associates ដែលជាស្ថាប័នធ្វើការស្ទង់មតិរបស់គណបក្សប្រជាធិបតេយ្យអាមេរិកដែលបានចូលរួមក្នុងការស្ទង់មតិលើកនេះបានថ្លែងថា គោលបំណងដើមរបស់លោកត្រាំសម្រាប់ជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀតគឺដើម្បីកែលម្អសេដ្ឋកិច្ច ប៉ុន្តែគិតរហូតមកដល់បច្ចុប្បន្ននេះ មនុស្សទាំងឡាយមិនពេញចិត្តចំពោះលទ្ធផលដែលពួកគេបានឃើញនោះទេ។
សូមបញ្ជាក់ថា ៖ តំបន់ជាច្រើននៅទូទាំងសហរដ្ឋអាមេរិកបានធ្វើបាតុកម្ម ដើម្បីប្រឆាំងតវ៉ាចំពោះគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកនាពេលថ្មីៗកន្លងទៅនេះ។
នៅថ្ងៃទី១៩ខែមេសា តាមម៉ោងក្នុងតំបន់ ទីក្រុងជាច្រើននៃសហរដ្ឋអាមេរិក ដូចជាក្រុងញូវយ៉កនិងវ៉ាស៊ីនតោនជាដើមបានរៀបចំធ្វើសកម្មភាពប្រឆាំងតវ៉ាជាបន្តបន្ទាប់។
អ្នករៀបចំចាត់ចែងសកម្មភាពប្រឆាំងតវ៉ាបានថ្លែងថា ពួកគេប្រឆាំងតវ៉ាចំពោះទង្វើរបស់រដ្ឋាភិបាលរបស់លោកត្រាំក្នុងការរំលោភបំពានរដ្ឋធម្មនុញ្ញ ក៏ដូចជាសិទ្ធិនិងផលប្រយោជន៍របស់ពលរដ្ឋ ក្នុងនោះ ក៏បូករួមទាំងបណ្តេញចេញជនអន្តោប្រវេសន៍ជាច្រើន បិទស្ថាប័នជាច្រើនតាមរយៈការបញ្ឈប់មុខតំណែងរបស់បុគ្គលិករដ្ឋាភិបាលយ៉ាងច្រើន ដើម្បីកាត់បន្ថយទំហំនៃការចំណាយរដ្ឋាភិបាល។
ក្រៅពីនេះ បាតុករទាំងឡាយមានផែនការធ្វើសកម្មភាពនៅខាងក្រៅហាងលក់រថយន្តTesla ដើម្បីប្រឆាំងតវ៉ាចំពោះតួនាទីរបស់លោកElon Musk ព្រមនិងនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាលរបស់លោកក្នុងការកាត់បន្ថយក្រសួង-ស្ថាប័ននៃរដ្ឋាភិបាលសហរដ្ឋអាមេរិក៕
ដោយ ៖ សិលា