ក្រុម​បាល់ទាត់ Caen ដែល Mbappe ជាម្ចាស់ក្លឹប បាន​ធ្លាក់​ទៅក្របខ័ណ្ឌទី​បី​នៅបារាំងជា​លើក​ដំបូង​ក្នុង​រយៈ​ពេល40ឆ្នាំ

ចែករំលែក៖

ក្លឹបបាល់ទាត់Caenបានធ្លាក់ចេញពីក្របខ័ណ្ឌលំដាប់ទី២ទៅកាន់ក្របខ័ណ្ឌទីបីនៃប្រទេសបារាំងក្រោយពួកគេប្រកួតចាញ់ក្រោមស្នាដៃក្រុម Martigues ដោយលទ្ធផល3-0ក្នុងទឹកដីរបស់ខ្លួន។

នេះក៏ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លឹបរយៈពេល៤០ឆ្នាំដែលក្លឹបCaen ត្រូវកាត់ចេញពីក្របខ័ណ្ឌកំពូលទាំង២របស់បារាំងបើគិតចាប់តាំងឆ្នាំ១៩៨៤មក។ ហើយវាមានរយៈពេលមិនបាន១ឆ្នាំផងដែលក្លឹបនេះត្រូវបានទិញដោយកីឡាករខ្សែប្រយុទ្ធ Kylian Mbappeរបស់ក្លឹប Real Madrid ។

ការកាត់ចោលរបស់ពួកគេត្រូវបានបញ្ជាក់ជាផ្លូវការដោយនៅសល់៣ប្រកួតទៀតទើបចប់រដូវកាលដោយពួកគេប្រកួតឈ្នះតែ៥ដងប៉ុណ្ណោះ។

កាលពីខែកុម្ភៈ Mbappe ក៏បានឆ្លៀតពេលវេលានៅក្នុងកាលវិភាគដ៏មមាញឹករបស់គាត់ដើម្បីទៅលេងកន្លែងហ្វឹកហាត់របស់ក្លឹប បន្ទាប់ពីស៊ុតបានបីគ្រាប់ទល់នឹង Manchester City ក្នុងក្របខ័ណ្ឌ Champions League ។

កីឡាករវ័យ២៦ឆ្នាំ Mbappe ដែលឈ្នះជើងឯក World Cupជាមួយក្រុមជម្រើសជាតិបារាំង បានវិនិយោគប្រហែល 15 លានអឺរ៉ូ តាមរយៈមូលនិធិវិនិយោគរបស់គាត់ ដើម្បីទទួលបាន 80 ភាគរយនៃដើមទុនរបស់ក្លឹប និងបានសងបំណុលមួយផ្នែកនៃក្លឹប។ នៅសល់ 20 ភាគរយត្រូវបានគ្រប់គ្រងដោយ Pierre Antoine Capton ដែលជាប្រធាននៃក្រុមប្រឹក្សាត្រួតពិនិត្យក្លឹបបច្ចុប្បន្ន។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print