ខេត្តព្រះសីហនុ៖ នាវាទេសចរណ៍ ឈ្មោះ VIKING ORION សញ្ជាតិ NORWAY ដែលមានប្រវែងបណ្តោយ ២២៨,៣០ ម៉ែត្រ ប្រវែងទទឹង ២៨,៨០ ម៉ែត្រ ជម្រៅ ៦,៨ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព នាវេលាម៉ោង ១២:៣០ នាទី ថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ២ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។
សូមបញ្ជាក់ថា ៖ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤៦៨ នាក់ (ស្រី ១០៦ នាក់) មាន ៤៨ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៨៣៩ នាក់ (ស្រី ៤៣៩ នាក់) មាន ១៩ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៦៦៧ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅវៀតណាម នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥៕
ដោយ ៖ សិលា
...