កម្ពុជា ៖ ការប្តេជ្ញាចិត្តចំពោះសន្តិភាព និងសន្តិសុខសកល ខណៈបានដាក់ពង្រាយកងកម្លាំងរក្សាសន្តិ ភាពជិត ១ ម៉ឺននាក់

ចែករំលែក៖

ភ្នំពេញ ៖ ការប្តេជ្ញាចិត្តចំពោះសន្តិភាព និងសន្តិសុខសកល គឺជោគជ័យរបស់កម្ពុជាលាតសន្ធឹងហួស ព្រំដែនជាតិរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ២០០៦ កម្ពុជាបានដាក់ពង្រាយកងកម្លាំងរក្សាសន្តិ ភាពជិត ១ ម៉ឺននាក់ ក្នុងនោះមានស្ត្រីជាង ៨០០នាក់ ឱ្យទៅបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិចំនួន ១១ប្រទេស។ ជំនាញក្នុងការបោសសម្អាតមីនរបស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ បានរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីបុព្វហេតុមនុស្សធម៌របស់សកលលោក។ ការធ្វើជាម្ចាស់ផ្ទះដ៏ជោគជ័យសម្រាប់សន្និសីទ ត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រួមទាំងការជាប់ ឆ្នោតជាសមាជិកគណៈកម្មាធិការនៃគណៈកម្មការកសាងសសន្តិភាព (OPCBC) នាពេល ថ្មីៗនេះ បានបញ្ជាក់បន្ថែមទៀតនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការលើកកម្ពស់ សន្តិភាព និងសន្តិសុខអន្តរជាតិ។

កិច្ចសហប្រតិបត្តិការជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កម្ពុជាបន្ត ចូលរួមយ៉ាងសកម្មជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។ ក្នុងអំឡុងជុំទី៤ នៃការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) កម្ពុជាបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត របស់ខ្លួនចំពោះការការពារសិទ្ធិមនុស្ស ដោយទទួលយកអនុសាសន៍ជាង ៨៥% នៃអនុសាសន៍ សរុបដែលបានទទួល។ លើសពីនេះ ការបន្តអនុស្សរណៈយោគយល់គ្នាជាមួយការិយាល័យ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នាពេលថ្មីៗនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ក្នុងការជំរុញការការពារសិទ្ធិមនុស្សឱ្យកាន់តែប្រសើរ និងការ បើកចំហរបស់កម្ពុជាក្នុងការបន្តកិច្ចសន្ទនាប្រកបដោយស្ថាបនាជាមួយសហគមន៍អន្តរជាតិ។

ក្នុងអំឡុងពេលប្រាំមួយសប្តាហ៍នៃសម័យប្រជុំលើកទី៥៨ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទី ក្រុងហ្សឺណែវបានធ្វើសេចក្តីថ្លែងការណ៍ចំនួន ២២លើក ដែលបង្ហាញពីសមិទ្ធិផលក្នុងទិដ្ឋភាព បទដ្ឋានគតិយុត្ត និងការអនុវត្តជាក់ស្តែង ព្រមទាំងវឌ្ឍនភាពរបស់កម្ពុជាលើគ្រប់ផ្នែកនៃសិទ្ធិមនុស្ស ដូចជាផ្នែកស៊ីវិល នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិក្នុងការអភិវឌ្ឍ។ គណៈប្រតិភូ កម្ពុជាក៏បានចូលរួមនៅក្នុងវេទិកាជជែកដេញដោលទូទៅដែលពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនូវ វិធីសាស្រ្តការងាររបស់ OHCHR និងក្រុមប្រឹក្សាសិទ្ធមនុស្ស និងការពិចារណាអំពីស្ថានភាពសិទ្ធិ មនុស្សនៅក្នុងប្រទេសដទៃទៀតផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print