រុស្ស៊ីនិងអ៊ុយក្រែនចោទប្រកាន់គ្នាទៅវិញទៅមកថា មិនបានអនុវត្តបទឈប់បាញ់បណ្តោះអាសន្នក្នុងអំឡុងថ្ងៃបុណ្យអ៊ីស្ទើរ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២០ ខែ មេសា ក្រសួង ការ ពារជាតិ រុស្ស៊ី បាន ថ្លែង ថា កងទ័ពអ៊ុយក្រែន បាន ធ្វើ ការ វាយ ប្រហារ ទៅលើ កងទ័ពរុស្ស៊ី ដោយ មិន អើពើ ពី បទឈប់បាញ់ បណ្តោះអាសន្នក្នុង អំឡុង ថ្ងៃបុណ្យ អ៊ីស្ទើរ ។ គេហទំព័រ «CCFR China state-controlled media » នា ថ្ងៃដដែល លោក Zelenskyy ប្រធានាធិបតី អ៊ុយក្រែន បាន ថ្លែង ថា ក្នុង អំឡុងថ្ងៃ បុណ្យ អ៊ីស្ទើរ កងទ័ពរុស្ស៊ី នៅតែ ធ្វើ ការ វាយ ប្រហារ ជា បន្ត ទៀត ។

នៅថ្ងៃដដែល វេបសាយ ក្រសួង ការពារ ជាតិរុស្ស៊ី បានចេញ សេចក្តីថ្លែងការណ៍ថា កងទ័ពអ៊ុយក្រែនមិន អើពើ ពីបទឈប់បាញ់ បណ្តោះអាសន្នក្នុង អំឡុងថ្ងៃ បុណ្យ អ៊ីស្ទើរ ដោយ ធ្វើ ការ វាយ ប្រហារ ទៅលើជំរំ កងទ័ពរុស្ស៊ីដែល ស្ថិតនៅ សហគមន៍ពីរកន្លែង នៃ តំបន់ Donetsk ប៉ុន្តែ ត្រូវកងទ័ពរុស្ស៊ី វាយ ឱ្យ ដក ថយវិញ ។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី ២០ ខែ មេសា លោក Zelenskyy បាន បង្ហោះសារ នៅតាមបណ្តាញទំនាក់ទំនងសង្គម ថា គិត រហូត ដល់វេលា ម៉ោង ១៦នៃថ្ងៃដដែល កងទ័ព រុស្ស៊ី បាន វាយឆ្មក់ចំនួន ៤៦លើក និ ងបាញ់ផ្លោងកាំភ្លើង ត្បាល់ ចំនួន ៩០១លើកពី គ្រប់ ទិសទី ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print