អន្តរជាតិ ៖ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្រសួងការពារជាតិអាមេរិកបានពង្រីកក្របខ័ណ្ឌស៊ើបអង្កេតចំពោះការបែក ធ្លាយព័ត៌មានរសើបឬព័ត៌មានសម្ងាត់។ ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ក្រុមមនុស្សជំនិតរបស់លោកPete Hegseth រដ្ឋមន្ត្រីការពារជាតិចំនួន៤នាក់ហើយបានត្រូវបញ្ឈប់ពីការងារ ក្នុងនោះរួមមានលោកDan Caldwellជាទីប្រឹក្សាជាន់ខ្ពស់ជាដើម។
គេហទំព័រ «CCFR China state-controlled media » ថ្ងៃទី១៩ខែមេសា លោកDan Caldwellបានចេញសេចក្តីថ្លែងការរួមដោយបដិសេធថាបានបែកធ្លាយព័ត៌មានរសើបឬព័ត៌មានសម្ងាត់ ហើយអះអាងថា វាជាការមួលបង្កាច់និងវាយប្រហារ៕
ដោយ ៖ សិលា
...