អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ២១ ខែមេសា លោក Han Zheng អនុប្រធានរដ្ឋចិន បាន ជួប សន្ទនា ជាមួយ លោក Sugiono រដ្ឋមន្ត្រី ក្រសួង ការបរទេស ឥណ្ឌូណេស៊ី នៅក្រុងប៉េកាំង។
គេហទំព័រ «CCFR China state-controlled media » លោក Han Zheng បាន ថ្លែងថា កាលពី ឆ្នាំទៅ លោក Xi Jinping ប្រធានរដ្ឋចិន និង លោក Prabowo Subianto ប្រធានាធិបតី ឥណ្ឌូណេស៊ី បាន ឯកភាពគ្នា អំពី ការកសាង សហគមន៍ រួមវាសនា ចិន- ឥណ្ឌូណេស៊ី ដែល ប្រកប ដោយ ឥទ្ធិពល ក្នុង តំបន់ និង ពិភពលោក ដែល បាន កំណត់ ទិសដៅ សម្រាប់ ការអភិវឌ្ឍ ទំនាក់ទំនង នៃ ប្រទេស ទាំងពីរ។ ភាគីចិន មានឆន្ទៈ ធ្វើ ការ ជាមួយភាគី ឥណ្ឌូណេស៊ី ប្រកាន់ ខ្ជាប់ ការដឹកនាំ របស់ ប្រមុខរដ្ឋ បង្កើន ការតភ្ជាប់ យុទ្ធសាស្ត្រ ទៅវិញទៅមក , ធ្វើការសម្រប សម្រួល ពហុភាគី កាន់តែ ជិតស្និទ្ធ ជំរុញ ការកសាង សហគមន៍ រួម វាសនា ចិន -ឥណ្ឌូណេស៊ី ឱ្យ ឡើងដល់ កម្រិត ថ្មី ដោយ ឥតឈប់ឈរ ដើម្បី រួមចំណែក កាន់តែ ច្រើន ក្នុង ដំណើរការ ធ្វើទំនើបកម្ម រៀង ៗ ខ្លួន ផង និង ការរីកចម្រើន និង ភាព រុងរឿង ក្នុង តំបន់ និង ពិភពលោកផង។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Sugiono បាន ថ្លែងថា ឥណ្ឌូណេស៊ី មានឆន្ទៈ យក ឱកាស ខួប ៧៥ ឆ្នាំ នៃ ការបង្កើត ទំនាក់ទំនងការទូត រវាង ប្រទេសទាំងពីរ ដើម្បី ធ្វើ ឱ្យ កិច្ចសហប្រតិបត្តិការ ដែល ផ្តល់ផលប្រយោជន៍ ទៅវិញទៅមក ឱ្យ កាន់តែ ស៊ីជម្រៅ គាំពារ យ៉ាង ម៉ឺងម៉ាត់ នូវ ពហុភាគីនិយម រួមគ្នា ឆ្លើយតប នឹង បញ្ហា ប្រឈម ដើម្បី ជំរុញ ឱ្យ ទំនាក់ទំនង ភាពជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រីកចម្រើន កាន់តែខ្លាំង៕
ដោយ ៖ សិលា