Update ៖ លោកវរសេនីយ៍ឯក ឯម សុវណ្ណារ៉ា ស្នងការរងនគរបាលខេត្តឧត្តរមានជ័យ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នាព្រឹកថ្ងៃទី២២ ខែមេសា

ចែករំលែក៖

ខេត្តឧត្តមានជ័យ ៖ ស្នងការរងខេត្តឧត្ដរមានជ័យ លោកវរសេនីយ៍ឯក ឯម សុវណ្ណារ៉ា បានគាំង បេះដូងស្លាប់ ខណៈពេលបើកបររថយន្ត រួច ជ្រុលបុករថយន្តមួយគ្រឿងទៀត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បាន កើតឡើងកាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិភ្នៀ ត សង្កាត់សំរោង ក្រុងសំរោង ខេត្ត ឧត្តរមានជ័យ ។
អ្នកនៅកន្លែងកើតហេតុដឹងនឹងស្គាល់ថា ៖ ជនរងគ្រោះ ឈ្មោះ ឯម សុវណ្ណរ៉ា (ហៅ សុខ ឆេះ) មានឋានៈជាស្នងការរង នៃ ស្នងការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ ទទួលបន្ទុកបេតិកភណ្ឌ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ៖ ជនរងគ្រោះ ឈ្មោះ ឯម សុវណ្ណរ៉ា (ហៅ សុខ ឆេះ) បានបើករថយន្ត ម៉ាកអាល់ផាត ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2D.6675 ទៅបុកពីក្រោយ រថយន្តម៉ាក តា កូម៉ាពណ៌ស ពាក់ស្លាកលេខ សៀមរាប 2C.3354 ដែល កំពុងឈប់ចត នៅ ខាងស្ដាំដៃនៃផ្លូវ។

ប្រភពព័ត៌មានដដែលបន្តថា ៖ រថយន្តអាល់ ផាត ខាងលើបានបើកបរក្នុងល្បឿនលឿន ថែមពុំបានពាក់ខ្សែក្រវាត់សុវត្ថិភាពទៀត ផង ហើយបានធ្វើដំណើរ ក្នុងទិសដៅ ពី ទិសខាងកើត ទៅខាងលិច លុះមកដល់ កន្លែងកើតហេតុ ក៏បុករថយន្ត តាកូម៉ា ដែល ឈប់ចតសង្កត់ទៅផ្នែកខាងក្រោយ។ ពេលនោះជនរងគ្រោះបានគាំងបេះដូង ស្លាប់នៅក្នុងរថយន្តទើបកើតជាករណី គ្រោះថ្នាក់ចរាចរណ៍បែបនេះ។ ក្រោយ កើតហេតុសមត្ថកិច្ចជំនាញបានចុះ មកដល់ ធ្វើកំណត់ហេតុ អនុវត្តតាមនីតិវិធីជំនាញ ហើយត្រង់ថា គាំងបេះដូងបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ គេមិនទាន់ដឹងជាផ្លូវការបញ្ជាក់ពីមន្ត្រីនគរបាលជំនាញផ្នែកធ្វើកោសល្យវិច្ឆ័យនៅឡើយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print