រោងចក្រផលិតគ្រឿងសង្ហារឹមនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង អាចបង្កើតការងារជូនពលរដ្ឋជាង ៥០០កន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងខេត្ត តំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យទីតាំងស្នើសុំវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹម (Jiaruixin (Cambodia)​ Smart Home​Co.,​Ltd)​ ស្ថិតនៅភូមិព្រៃស្ទៀង និងភូមិពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សម្រាប់នាំចេញទៅកាន់ទីផ្សារសហរដ្ខអាមេរិក សហគមន៍អឺរ៉ុប ជប៉ុន​ ចិន​ និងបណ្តាប្រទេសផ្សេងៗជាច្រើនទៀត។

ក្នុងឱកាសនោះ លោក សរ សុដានី បានមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក ប៉េង​ ពោធិ៍សា អភិបាលខេត្ត បានផ្តល់ភាពកក់ក្តៅប្រកបដោយទំនុកចិត្តខ្ពស់ដល់វិនិយោគិនក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅលើទឹកដីខេត្តស្វាយរៀង។

លោកបានបន្ថែមថា រោងចក្រផលិតគ្រឿងសង្ហារឹម (Jiaruixin (Cambodia)​ Smart Home​Co.,​Ltd)​បានផ្តល់ឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋជាង ៥០០កន្លែងផងដែរ។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍របស់មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀងគិតត្រឹមឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងខេត្តស្វាយរៀង មានក្រុមហ៊ុនរោងចក្រ សហគ្រាស គ្រឹះស្ថាន សរុបចំនួន ១,០០៣កន្លែង មានកម្មករនិយោជិតសរុប ១៤០,២០៩នាក់ ស្រី៨០,៧៥០នាក់ ប្រៀបធៀបឆ្នាំ២០២៣ ចំនួនរោងចក្រ សហគ្រាស កើន៤៥.៣៦% និងកម្មករនិយោជិតកើន៣១.៨៨%។

តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង មានចំនួន៩កន្លែង មានរោងចក្រ សហគ្រាស ចំនួន១៨៩ និងមានកម្មករនិយោជិត ចំនួន៩៩១,៣៦៣នាក់ ស្រីចំនួន៥៥,៣៥៣នាក់ ក្នុងនោះកម្មករនិយោជិតខ្មែរចំនួន ៨៨,៣៣៥នាក់ ស្រី ៥៤.៤៩៩នាក់ បរទេសចំនួន ២,៣៨៥នាក់ ស្រី ៥៥០នាក់។

ក្រៅពីតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រ សហគ្រាសចំនួន ៨១៤ និងមានកម្មករនិយោជិត សរុបចំនួន៤៨,៨៤៦នាក់ ស្រីចំនួន ២៥,៣៩៧នាក់។ ក្នុងនោះកម្មករនិយោជិតខ្មែរចំនួន ៤៧,៧២៧នាក់ ស្រី ២៥,១៦៤នាក់ បរទេសចំនួន ១,១១៩នាក់ ស្រី ២៣៣នាក់៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print