ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាកChanganបោះពួយយ៉ាងលឿនហេីយក៏រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យបាក់ចំនួន១កង់ ចំណែករថយន្តបង្កខូចខាតមួយកំណាត់មុខយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកChanganពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BR-0050 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូជាតិលេខ៥ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ខណៈពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹងបណ្ដាលឱ្យរបាំងថ្មបាក់ចំនួនមួយកង់ចំណែកឯរថយន្តបង្កវិញរងការខូចខាតផ្នែកខាងមុខស្ទើទាំងស្រុងសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ទៅដល់មនុស្ស ហើយភ្លាមនោះដែរបុរសជាអ្នកបើករថយន្តបង្កត្រូវសមត្ថកិច្ចឃាត់បានឲ្យនៅនិងកន្លែកើតហេតុ។
ក្រោយពីកេីតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយផ្នែកជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងហើយស្ទូចយករថយន្តទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ៕