លោក Xi Jinping ផ្តល់អនុសាសន៍ណែនាំសំខាន់ចំពោះការងារគាំទ្រគ្នារវាងកងទ័ពនិងរដ្ឋាភិបាល និងរវាងកងទ័ពនិងមហាជន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ពេលថ្មីៗនេះ លោក Xi Jinping ប្រធានរដ្ឋចិន បាន ផ្តល់ អនុសាសន៍ ណែនាំ សំខាន់ ចំពោះ ការងារ គាំទ្រ គ្នា រវាង កងទ័ព និង រដ្ឋាភិបាល និង រវាង កងទ័ព និង មហាជន ដោយបញ្ជាក់ថា ការដែល មហាជន គោរព និង គាំទ្រ យោធិន និងញាតិ សន្តាន យោធិន និងការដែល កងទ័ព រាប់អាន មហាជន   គឺជា ឧត្តមភាព ខាង នយោបាយ ដ៏ពិសេស របស់ ប្រទេសយើង និងជា ប្រពៃណី ដ៏ល្អ របស់ បក្ស កងទ័ព និង ប្រជាពលរដ្ឋចិន។

        គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បាន គូសបញ្ជាក់ថា  គណៈកម្មការ បក្ស គ្រប់ ជាន់ ថ្នាក់ និង រដ្ឋបាល គ្រប់ជាន់ថ្នាក់ ត្រូវ យកចិត្តទុកដាក់ ហើយ គាំទ្រ ការកសាង កងទ័ព និង កំណែទម្រង់ កង ទ័ព ត្រូវ ចូលរួម យ៉ាង សកម្ម ក្នុង ការ ដោះស្រាយ ការ លំបាក របស់ ទាហាន បន្ត បង្ក បរិយាកាស សង្គម ដ៏ល្អប្រសើរ ដែល យកចិត្តទុកដាក់ លើ ការការពារជាតិ គោរព កងទ័ព និង គោរព យោធិន ។ ឯ កងទ័ព ត្រូវ ពង្រឹង មនសិការ គោរព កម្មវត្ថុ   គាំទ្រ ការកសាង និង ការ អភិវឌ្ឍ ក្នុង តំបន់ យ៉ាង សកម្ម  ធ្វើ សកម្មភាពជាក់ស្តែង ដែល មាន ផលប្រយោជន៍ ដល់ ប្រជាជន ។ កងទ័ព និង រដ្ឋបាល មូលដ្ឋាន ត្រូវ សម្របសម្រួល យ៉ាង ជិតស្និទ្ធ  ពង្រឹង សាមគ្គីភាព រវាង កងទ័ពនិង ប្រជាជន រវាង កងទ័ព និង រដ្ឋបាល ដែល រឹងមាំ ដូចថ្ម ដើម្បី បន្ត ផ្សព្វផ្សាយ ឱ្យ ល្អនូវ បរិយាកាស ដែល ស្នេហា ប្រជាជនផង និង ស្នេហារ កងទ័ព ផង ។

          គេហទំព័រ «CCFR China state-controlled media » សូមបញ្ជាក់ថា មហាសន្និបាត ស្តីពី ការដាក់ឈ្មោះ ឱ្យ ក្រុង(ស្រុក) ដែលជាគំរូ នៃ ការងារ គាំទ្រ គ្នា រវាង កងទ័ព និង មហាជន និង រវាង កងទ័ព និង រដ្ឋាភិបាល ទូទាំងប្រទេសចិន បាន បើកធ្វើ នៅប៉េកាំង នៅ ថ្ងៃទី ២៣ ខែ មេសា ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print