រន្ទះបាញ់ស្លាប់មនុស្សម្នាក់ និងងាប់សុនខ២ក្បាលទៀត នៅស្រុកកំពង់សីលា

ចែករំលែក៖

ខេត្តព្រះសីហនុ÷ សមត្ថកិច្ចកិច្ចឲ្យដឹងថា មនុស្សប្រុសម្នាក់បានស្លាប់ និងសត្វសុនខចំនួន ២ក្បាល បានងាប់ ដោយសាររន្ទះបាញ់ នៅភូមិសម្ដេចតា ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ វេលាម៉ោងជាង ១រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។

បើតាមអ្នកដឹងហេតុការណ៍បានប្រាប់ថា កាលពីវេលាម៉ោង ១៣និង៤៥នាទី មានភ្លៀងលាយឡំនឹងផ្គររន្ទះ ហើយជនរងគ្រោះបានចេញមកឈរនៅក្រៅផ្ទះ ស្រាប់ តែពេលនោះក៏រន្ទះបាញ់ បាញ់មកត្រូវជនរងគ្រោះ និងសត្វសុនខ ០២ក្បាល ដែលដេកក្បែរនោះតែម្ដង។

ជនរងគ្រោះដែលស្លាប់មាន ឈ្មោះ អ៊ួច ទួច ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិសាឡង់៣ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានមកស្នាក់នៅបណ្ដោះអាសន្នជាកម្មករជៀជ័រកៅស៊ូ នៅភូមិ-ឃុំកើតហេតុការណ៍ខាងលើ ។

...

បច្ចុប្បន្នសពត្រូវបានគ្រួសារ និងអាជ្ញាធរភូមិ-ឃុំ យកទៅបូជា និងធ្វើបុណ្យតាមប្រពៃណី ក្នុងដីសហគមន៍ក្បែរនោះ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print