សមត្ថកិច្ចខណ្ឌកំបូលនាំខ្លួនសិស្សសាលា៥នាក់ដែលប្រមូលផ្តុំគ្នាមិនចូលរៀនយកទៅអប់រំណែនាំ

ចែករំលែក៖

ភ្នំពេញ៖​ សិស្សសាលាប្រុសស្រីចំនួន៥នាក់ដែលគេចសាលារៀនមិនចូលរៀនទៅប្រមូលផ្តុំគ្នាត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូលបានចុះធ្វេីការនាំខ្លួនយកទៅអប់រំណែនាំ។

ប្រតិបត្តិការខាងលេីនេះធ្វេីឡេីងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២៥​ នៅបុរីឡេងណាវ៉ាត់ត្រា ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានី ភ្នំពេញ។

លោក​ ហុង​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌកំបូលបានឲ្យដឹងថា​ មុនឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋានដេីម្បីរក្សាសុខសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ​ ខណៈល្បាតទៅដល់ចំណុចខាងលេីក៏ឃើញមានសិស្សានុសិស្ស ចំនួន ៥នាក់ ក្នុងនោះស្រី៤នាក់កំពុងអង្គុយនៅក្នុងក្យូសដីឡូត៍ឡេងណាវ៉ាត់ត្រា និងម៉ូតូចំនួន៣គ្រឿង  ពេលនោះកម្លាំងសមត្ថកិច្ចបាននាំសិស្សានុសិស្សទាំងនោះមកប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល មកធ្វើការអប់រំ ។
ក្រោយពីធ្វេីការអប់រំណែនាំរួចហើយសមត្ថកិច្ចក៏បានហៅអាណាព្យាបាល សិស្សានុសិស្សទាំងនោះឲ្យមកធានា ដើម្បីយកទៅអប់រំ ណែនាំនៅផ្ទះបន្តទៀត៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print